បន្ទាយមានជ័យៈ វាពិតជាសង្វេគណាស់ នៅពេលដែលឃើញមន្ត្រីនគរបាលពាក់សក្តិ៣ម្នាក់ ត្រូវរថយន្តកិនខ្ទេចក្បាល កាលពីវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១២ ខែមិថុនានេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិសុរិយាថ្មី ទឹកដីស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ឲ្យដឹងថា មុននេះបន្តិចគេបានជួបមន្ត្រីប៉ូលីសរូបនេះជិះម៉ូតូពីចំណុចភូមិសាលាក្រហមក្នុងស្ថានភាពរេចុះរេឡើងពេញផ្លូវ ហាក់ដូចជាស្រវឹងជោគជាំ។ ពួកគាត់បានព្យាយាមឃាត់មិនឲ្យបន្តដំណើរទៅមុខ តែជនរងគ្រោះបានត្រឹមសម្លឹងមើលមុខហើយក៏បន្តដំណើរចេញទៅទៀត។ ជិះរហូតមកដល់ចំណុចកើតហេតុ ស្រាប់តែរេទៅខាងស្តាំគេក៏ត្រូវរថយន្តធំបុកនិងកិនស្លាប់ភ្លាមៗតែម្តង។ ភ្លាមៗនោះដែរអ្នកបើកបរក៏បន្ថែមល្បឿនគេចចេញពីកន្លែងកើតហេតុមកជាប់អន្ទាក់ប៉ូលិសនៅទីរួមខេត្ត។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ក៏បានមកដល់ធ្វើការវាស់វែងនិងកំណត់មុខសញ្ញាជនរងគ្រោះ៕
https://youtu.be/W6HN_DQ5bYk
មតិយោបល់