ព័ត៌មានជាតិ

First News៖ រថយន្តកុងតឺន័ររបស់កំពង់ផែស្វយ័តក្រុងភ្នំពេញ បុកម៉ូតូសេ១២៥អូសជាច្រើនម៉ែត្របណ្តាលឲ្យស្ត្រីម្នាក់របួសយ៉ាងធ្ងន់ធ្ងរ

កណ្តាលៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារPost News ប្រចាំខេត្តកណ្តាល បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចររាចរណ៍មួយ រវាងរថយន្តកុងតឺន័ររបស់កំពង់ផែស្វយ័តក្រុងភ្នំពេញ បើកបុកនិងកិនម៉ូតូម៉ាកសេ១២៥ មួយគ្រឿងជាប់នៅខាងក្រោមអូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្ត្រីអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការLive នៅលើផេក Post News Media ផងដែរ៕

មតិយោបល់