ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំផ្ទះ ០៣ខ្នង នៅព្រៃវែង

ព្រៃវែងៈ គ្រោះធម្មជាតិខ្យល់កន្រ្តាក់ បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋនៅខេត្តព្រៃវែងចំនួន ០៣ខ្នង ដួលរលំ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍ដួលរលំផ្ទះ ដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ១៥ និង ២០ នាទីរសៀល ថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០១៦ ចំណែកផ្ទះទាំងបីខ្នង ដែលដូលរលំនោះ គឺ ១ខ្នង ធ្លាក់ពីជើងដុប ស្ថិតនៅភូមិ ព្រៃឆ្លុង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ចំណែកជនរងគ្រោះដែលជាម្ចាស់ផ្ទះ ទី១-ឈ្មោះមុត ធឿនប្រុសអាយ្៤៥ឆ្នាំ នៅភូមិព្រៃឆ្លុង ឃុំពានរោង ផ្ទះមានទំហំ ៣ម៉ × 4 ម៉ ដំបូលស័ង្កសី, ទី២- អ៊ាន ប្រុស អាយុ ៤៦ឆ្នាំ ភូមិកូនពោធិផ្ទះទំហំ ៣ម៉ × 4ម៉ ដំបូល× ជញ្ជាំងស័ង្កសី, ទី៣-ឈ្មោះអ៊ុន លីស្រិអាយ ៥៥ឆ្នាំ ភូមិកូនពោធិផ្ទះទំហំ៣ម៉ × 3ម៉ ដំបូលប្រកស្លឹកអញ្ជាំងស្លឹក និងទី៤- ផ្ទះឈ្មោះប៉ាន អូនផ្ទះ ធ្លាក់ពីជើងដុប ភូមិក្រាំងចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ។

សូមជំរាបផងដែរ ពាក់ព័ន្ធនឹងគ្រោះធម្មជាតិខ្យល់ព្យុះ ខ្យល់កន្រ្តាក់នេះដែរ នៅថ្ងៃទី២៦ ខែឧសភានេះ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា នៅតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើនចាប់ពីថ្ងៃទី២៦ឧសភា ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ ហើយក្រសួងក៏អំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀង និងខ្យល់ខ្លាំងនៅតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ ដោយរលកសមុទ្រអាចនឹងមានកម្ពស់ចាប់ពី ១ម៉ែត្រ ដល់២ម៉ែត្រកន្លះ៕
photo_2016-05-26_22-32-34

photo_2016-05-26_22-32-52photo_2016-05-26_22-32-56photo_2016-05-26_22-33-02

មតិយោបល់