ព័ត៌មានជាតិ

First News៖ មុននេះបន្តិច រថយន្តដឹកសំរាមក្រុមហ៊ុន ស៊ិនទ្រី បុកអ្នកជិះម៉ូតូ បណ្តាលឲ្យបាក់ជើងរបួសធ្ងន់

ភ្នំពេញ: ភ្នាក់ងារPost News បានរាយការណ៍មកថា មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកសំរាមក្រុមហ៊ុន ស៊ិនទ្រី បុកអ្នកជិះម៉ូតូ បណ្តាលឲ្យបាក់ជើងទាំងសងខាងខ្ទេច។

ហេតុការណ៍កើតឡើងនៅម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់២ កែងហ្គារ៉ាសសាំងតូតាល់ ខណ្ឌទួលគោក។

ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត ហើយក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕


មតិយោបល់