ព័ត៌មានជាតិ

ថ្ងៃស្អែក នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមពិព័រណ៌អាស៊ានចិន

ភ្នំពេញៈ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅកាន់ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមពិព័រណ៌អាស៊ានចិន ក្រោមប្រធានបទ «ការកសាងផ្លូវសូត្រសមុទ្រ សតវត្សរ៍ទី២១ និងវេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី១» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦។

សម្ដេចតេជោ បានសរសេរក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះ “ថ្ងៃស្អែកខ្ញុំនឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ទីក្រុងណាននីង នៃប្រទេសចិន ដើម្បីចូលរួមពិពរណ៍អាស៊ានចិន។ នៅប្រទេសឡាវ ខ្ញុំបានពិភាក្សាយ៉ាងល្អជាមួយនាយករដ្ឋមន្ត្រីចិន លើទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលក្នុងនោះទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ចកម្ម វិនិយោគទេសចរណ៍។ល។ ជាអាទិភាពនៃកិច្ចពិភាក្សា។

នាយករដ្ឋមន្ត្រីចិន បានប្រកាសផ្តល់ឲ្យកម្ពុជា នាំអង្ករទៅកាន់ប្រទេសចិន ពីចំនួន១០ម៉ឺនតោន ទៅ២០ម៉ឺនតោន ក្នុងមួយឆ្នាំ ដោយរួចពន្ធ។ ខ្ញុំនឹងធ្វើការជាមួយថ្នាក់ដឹកនាំចិន ដើម្បីពង្រីកទីផ្សាសម្រាប់នាំទំនិញកម្ពុជា ទៅកាន់ប្រទេសចិន បន្ថែមទៀត

%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%8a%e1%9f%81%e1%9e%85%e1%9e%8f%e1%9f%81%e1%9e%87%e1%9f%84-%e1%9e%91%e1%9f%85%e1%9e%85%e1%9e%b7%e1%9e%93-1%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%8a%e1%9f%81%e1%9e%85%e1%9e%8f%e1%9f%81%e1%9e%87%e1%9f%84-%e1%9e%91%e1%9f%85%e1%9e%85%e1%9e%b7%e1%9e%93-2

មតិយោបល់