កំពតៈ លោកអធិការរងស្រុកទឹកឈូ ទទួលផ្នែកព្រហ្មទណ្ឌស្រុកទឹកឈូបានប្រាប់Post Newsថា មានករណីបុរសម្នាក់លង់ទឹកស្លាប់នៅក្នុងទឹកអណ្តូងអាអ៊ិចកាយ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការពិនិត្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះខាងលើនេះ មានឈ្មោះ ហែម ឌីម ភេទប្រុសអាយុ៣៥ឆ្នាំ ស្នាក់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយបើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កន្លងមកជនរងគ្រោះផឹកស្រាស្រវឹង គ្មានថ្ងៃលុះនោះទេ ចៃដន្យអីនៅថ្ងៃកើតហេតុក៏ដើទៅធ្លាក់ទឹកអណ្ដូង
អាអ៊ិចកាយ ជម្រៅប្រហែល៥ម៉ែត្រ បណ្ដាលឲ្យស្លាប់តែម្ដង៕
ព័ត៌មានជាតិ
មតិយោបល់