ព័ត៌មានជាតិ

តិច​និកថែរក្សា​ស្បែក​មុខ​ឲ្យ​ជៀសផុត​ពី​ការ​កើតមុន​

​អ្នកណាៗ​ក៏​ប្រាថ្នា​ចង់បាន​ផ្ទៃមុខ​ដែល​ស្រស់​ផូផង់​ដែល ជាពិសេស​គឺ​សុភាពនារី​តែម្តង ប៉ុន្តែ​ប្រសិនបើ​លោក​អ្នក​មិន​យកចិត្តទុកដាក់​ក្នុង​ការថែរក្សា​ឲ្យបាន​ល្អ​ទេ​នោះ
ស្បែក​មុខ​របស់​អ្នកនឹង​បាត់បង់​នូវ​ភាព​ទាក់ទាញ​ទាំងស្រុង​។ ដូច្នេះ​ហើយ​ដើម្បី​ទទួលបាន​នូវ​ស្បែក​ស្រស់ថ្លា គ្មាន​ការ​កើតមុន​នៅ​លើ​ផ្ទៃមុខ​លោកអ្នក​គួរតែមាន​អនាម័យ និង​អនុវត្ត​តាម​កត្តា​មួយចំនួន​ដូច​ខាងក្រោម​។​

​លាង​សម្អាត​ស្បែក​មុខ​ជា​រៀងរាល់ថ្ងៃ​
​បាក់តេរី​, ធូលី​ដែល​ស្ថិតនៅលើ​ស្បែក​មុខ​របស់​អ្នក គឺជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​កើតមុន​។ ជាពិសេស​គឺ​នៅក្នុង​រដូលក្តៅ​តែម្តង ស្បែក​របស់​យើង​មិន​ត្រឹមតែ​មិន​ត្រឹមតែ​ទទួល​រង​ការប៉ះពាល់​ពី​បាក់តេរី​, ភាពកខ្វក់​ពី​បរិស្ថាន​ប៉ុណ្ណោះ​ទេ ជា​ញឹកញាប់​វា​ក៏​ជួបប្រទះ​ទៅ​នឹង​ការ​បែកញើស​ច្រើន​ជា​ញឹកញាប់​ផងដែរ កត្តា​នេះ​ផង​ដែរ​វា​អាច​ធ្វើឲ្យ​រន្ធ​ញើស​ស្ទះ នឹង​បណ្តាល​ឲ្យ​ងាយន​ឆ្លង​នូវ​មេរោគ​ក៏ដូចជា​បង្ករ​ឲ្យ​កើតមុន​។ ហេតុ​ដូច្នេះ​ដើម្បី​បង្ការ (​ការ​កើតមុន​) អ្នក​គួរតែ​យកចិត្តទុកដាក់​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ឲ្យបាន​ស្អាត​ជា​ប្រចាំ​ជា​ជាពិសេស បន្ទាប់​ពី​ការលេង​កីឡា ឬ​ដំណើ​កំសាន្ត​ពេញ​មួយថ្ងៃ​។​

​ការលាង​សម្អាត​ស្បែក​មុខ​ឲ្យបាន​ន​ត្រឹមត្រូវ​
​នៅពេល​ដែល​អ្នក​លាង​សម្អាត​ស្បែ​ល​កមុខ អ្នក​អ្នកគួ​តែ​ស​ម្អាត​ដៃ​របស់​អ្នក​ជាមុនសិន​។ ម្យ៉ាងវិញទៀត​អ្នកគួ​តែ​ជ្រើសរើស ផលិតផល​ណា​ដែល​សាក​សម​ទៅ​នឹង​សភាព​ស្បែក​មុខ​របស់​អ្នក យើង​គួរតែ​លាង​សម្អាត​វា ២ ដង​ក្នុង​មួយ​ថ្ងៃ​ប្រសិនបើ​អ្នក​ចង់​លាង​សម្អាត​វាឲ្យ​លើសពី​នេះ​អ្នកអា​ចលាង​វា​ជាមួយ​ទឹក​ធម្មតា​ក៏បាន​។ នៅក្នុង​អំឡុង​ពេល​សម្អាត​អ្នកគួ​តែប្រើ​ដៃ​របស់​អ្នកចុត​សម្អាត​ម៉ាស្សា​ទន់ៗ ដើម្បី​ឲ្យ​សាច់​ហ្វូ​ម​ជ្រាប់​ចូលទៅ​សម្អាត​បាក់តេរី​បានល្អ​។ ហៀ​យ​ម្យ៉ាងវិញទៀត អ្នក​គុរតែ​លាង​សម្អាត​វា​ឲ្យបាន​ម៉ត់ចត់​ជៀសវាង​ធ្វើឲ្យ​បាត់បង់​ភាពសំណើម​ពី​ធម្មជាតិ​ដែល​មានទួនាទី​ការពារ​ស្បែក​។​

​ថ្នាំ​គ្រាប់​សង្ក័សី​
​ការខ្វះ​ជីវជាតិ​សង្ក័សី គឺ​មាន​ភាព​ប៉ះពាល់​ផ្ទាល់​ទៅ​ដល់​ក្រពេញ​បញ្ចេញ​ជាតិ​ខ្លាញ់​មាន​សម្មភាព​បញ្ចេញ​សារជាតិ​ខ្លាញ់​មក​ខាងក្រៅ​បាន​តិច​ជាង​មុន​។ ដូច្នេះ​ថ្នាំ​គ្រាប់​សង្ក័សី​គឺ​សម្ខាន់​សម្រាប់​រាងកា​យក៏​ដូចជា​ការការពារ​មុន​។ អ្នក​គួតែបង្កើន​អាហារ​ដែល​មាន​សារជាតិ​សង្ក័សី​ឲ្យបាន​ច្រើន​ដូចជា ស៊ុត​ត្រី​, ក្តាម​, លា​សស​មុទ្យ​, អយ​ស្ទរ័ នៅ​ក្នុង​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក ក៏​ប៉ុន្តែ​អ្នក​មិន​ត្រូវ​ញ៉ាំ​វា​ច្រើនពេក​ទេ​ព្រោះ​វា​ក៏​អាច​បង្ករ​ឲ្យ​កើតមុន​ផងដែរ​។ ទាំងនេះ​ជា​អាហារ​ដែល​សម្បូរ​នូវ​ជីវជាតិ​សង្ក័សី​ដូច្នេះ​វា​អាច​ជួយ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​ដែល​បង្ក​ឲ្យមាន​ការកើតមុ​ន​បាន​។​

​ការ​សម្រាក​
​ការ​ទទួលរង​នូវ​សម្ពាធ​ពី​ការងារ ក៏ដូចជា​ការរៀនសូត្រ ព្រមទាំង​កង្វះ​ការ​គេង​ឲ្យបាន​ទៀងទាត់ នឹង​មាន​ភាព​តានតឹង​ក៏​អាច​បណ្តាល​ឲ្យ​កើតមុន​ផងដែរ មូលហេតុ​ចម្បង​ដែល​បង្ក​ឲ្យ​កើត​មុននោះ គឺ​ដោយសា​តែ​គេង​មិន​បាន​គ្រប់គ្រាន់​បណ្តាលឲ្យ​មាន​កង្វះជាតិ​ទឹក​ដល់​ស្បែក រំញោច​សកម្មភាព​ក្រពេញ​បញ្ចេញ​ខ្លាញ់​ខាងក្រោម​ស្បែក​បញ្ចេញ​ខ្លាញ់​មក​ក្រៅ​ហួសកំណត់​។ ដូច្នេះ​អ្នកគួ​តែ​សម្រាក​ឲ្យបាន​ច្រើន​ជា​ពិសេស បន្ទាប់​ពី​សម្រាក​ពី​ការងារ ឬ​ការ​សិក្សា​អស់កម្លាំង​៕
Acne

មតិយោបល់