ព័ត៌មានបច្ចេកវិទ្យា

ទីបំផុត មេ Apple ទម្លាយគ្រោងការខ្លួនសង្ងំធ្វើជាយូរ ជាផ្លូវការ!

ក្រោយពីលេចឮព័ត៌មានចចាមអារ៉ាមជាហូរហែថា ក្រុមហ៊ុន Apple បាននិងកំពុងធ្វើការលើប្រព័ន្ធរថយន្តស្វ័យបើកបរមក ឥឡូវ តាមរយ:បទសម្ភាស៍មួយជាមួយសារព័ត៌មាន Bloomberg លោក Tim Cook បានចេញមុខទទួលស្គាល់ចំពោះគ្រោងការដ៏ធំសម្បើមមួយនេះ ជាផ្លូវការហើយ។

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកវ័យ 57 ឆ្នាំរូបនេះ បង្ហើបឱ្យដឹងថា ខ្លួនកំពុងផ្តោតការយកចិត្តទុកដាក់លើគ្រោងការបង្កើតប្រព័ន្ធកម្មវិធីស្វ័យបើកបរសម្រាប់បំពាក់លើរថយន្ត ហើយលោកហៅវាថា ជា”មេនៃគ្រប់គម្រោង AI (Aritificial Intelligence) ទាំងអស់”។

នៅក្នុងកិច្ចសម្ភាស៍ខ្លីជាមួយប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បីល្បាញនោះ លោក Cook មិនបានប្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងប្រព័ន្ធស្វ័យប្រវតិ្តកម្ម ដែលខ្លួនបានចាប់ផ្តើមអភិវឌ្ឍតាំងពីឆ្នាំ ២០១៤ មកនោះទេ ប៉ុន្តែ លោកបានគូសបញ្ជាក់ថា វាគឺជាបច្ចេកវិទ្យាស្នូលដ៏សំខាន់សម្រាប់ថ្ងៃអនាគត។ លោកឱ្យដឹងបន្ថែមថា ការអភិវឌ្ឍប្រព័ន្ធស្វ័យបើកបររបស់ក្រុមហ៊ុន Apple គឺធ្វើឡើងក្នុងគោលបំណងផ្សេងទៀត ក្រៅពីការយកវាទៅបំពាក់លើរថយន្តស្វ័យបើកបរ។

លោកបង្ហើបថា «បច្ចេកវិទ្យាស្វ័យបើកបរ គឺគ្រាន់តែជាវ៉ិកទ័រមួយក្នុងចំណោម វ៉ិក ទ័រ នៃការផ្លាស់ប្តូរបី ដែលនឹងលេចចេញជាផ្លែផ្កានាពេលអនាគត»។

គួរបញ្ជាក់ថា កិច្ចខំប្រឹងប្រែងឈានជើងចូលក្នុងទីផ្សាររថយន្តស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Apple ត្រូវបានគេដឹងថា ឋិតក្នុងគម្រោងមួយមានឈ្មោះថា Project Titan ហើយមានក្រុមវិស្វករជាង ១០០០ នាក់ ត្រូវគេរាយការណ៍ថា បានចូលរួមក្នុងគម្រោងនេះ ចាប់តាំងពីឆ្នាំ ២០១៤ មកម្លេះ៕

ស្ងាត់ៗ! Apple លួចសាកល្បងបច្ចេកវិទ្យាស្វ័យបើកបរលើរថយន្ត Lexus RX មួយគ្រឿង

ប្រភពព័ត៌មាន: techspot

មតិយោបល់