ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ អនុវត្តតាមដីកា ពីបទ«ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន»

កណ្តាល: បុរសម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ អនុវត្តតាមដីកាចាប់ខ្លួន។
ការចាប់ខ្លួនឃាត់បានធ្វើឡើងនៅវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច កំពង់ចម្លងក្បាលកោះ ស្ថិតក្នុងភូមិ ក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។

កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការឃាត់ខ្លួនឈ្មោះ ហ៊ឹម សុខចិត្ត ហៅ ចិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ បើកទូកដរ មានទីលំនៅភូមិ ក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។ពីបទ«ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន»ប្រព្រឹត្តកាលពីថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ២០១៦ នៅចំណុច ភូមិ ព្រែកអំបិល ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

តាមដីកាលេខ ៥២៩ ដកបចខ /១៦ ចុះថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៦ របស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ។
បញ្ជូនមកអធិការដ្ឋាននគរស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់