ព័ត៌មានជាតិ

ជាកម្មពារអ្វី! កុមារាម្នាក់ត្រូវរានទេវតា ធ្លាក់សង្កត់ពីលើទ្រូងស្លាប់

កណ្តាល: គួរឲ្យអាណិតណាស់ ដែលកុមារាម្នាក់បានស្លាប់យ៉ាងអាណោចអាធម៌នៅនឹងកន្លែងកើតហេតុដោយសាធ្លាក់រានទេវតា សង្កត់ចំលើទ្រូង តែម្តង។

ហេតុការណ៍គួរឲ្យអាណិតនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះ កៀនរបងខាងមុខ នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត‌កណ្ដាល‌ ។

បើតាមលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានប្រាប់Post Newsថា កុមារារងគ្រោះ‌ ឈ្មោះ ខេន សុខវណ្ណហេង ភេទប្រុស អាយុ ៧ឆ្នាំ ជាសិស្សសាលានៅភូមិឃុំខាងលើ មានឪពុកឈ្មោះ ខន ខេន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រម្តាយឈ្មោះ លាស់ ចាន់ថុន ភេទស្រី អាយុ៣២ឆ្មាំ មុខរបរកសិករនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល។

លោកអធិការបានបញ្ជាក់ថា តាមកាសួរបំភ្លឺសាក្សីត្រូវជាម្តាយយាយ ឈ្មោះ ម៉ៅ ឆេង ភេទស្រី អាយុ៧៧ឆ្នាំជរា នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងថាមាន ក្មេងស្រីម្នាក់មកប្រាប់គាត់ថាចៅយាយធ្លាក់រានទេវតាលើ គាត់ក៏បានរត់ទៅមើល ឃើញរានទេវតាធ្លាក់ចំដើមទ្រូង គាត់ក៏លើកចៅឡើងស្រែកហៅឲ្យគេជួយយកទៅពេទ្យពេលនោះក៏យកជនរងគោះទៅមន្ទីរពេទ្យបង្អែកអង្គស្នួល ពេលនោះលោកគ្រូពេទ្យបានបញ្ជួនទៅពេទ្យកុមារជាតិជាមួយម្តាយជនរងគ្រោះ
ទៅដល់មន្ទីរពេទ្យលោកគ្រូបានពិនិត្យ ធ្វើចលនាហើយនៅតែមិនដឹងខ្លួន លោកគ្រូពេទ្យបានប្រាប់ទៅម្តាយថាកូនបានស្លាប់ហើយពេលនោះក៏ម្តាយយកកូនមកផ្ទះវិញ។

ក្រោយមកសមត្ថកិច្ចនគរបាលបច្ចេកទេសមកដល់មានការចូលរួមពីលោក ក្រុមប្រឹក្សាឃុំគ្រូពេទ្យមេភូមិ នគរបាលប៉ុស្តិ៍ បានធ្វើការពិនិត្យ ជនរងគ្រោះ ពិតជាស្លាប់ដោយសារធ្លាក់រានទេវតាចំដើមទ្រួងបណ្តាលឲ្យស្លាប់ និងបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់