ព័ត៌មានជាតិ

ស្លាប់រាល់ថ្ងៃ! គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ស្លាប់ម្នាក់យ៉ាងណោចអាធ័ម!

ព្រះសីហនុៈ នាយផ្នែកចរាចរណ៍ស្រុកស្ទឹងហាវ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូ បើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នៅវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចលើវិថីសុវត្ថិភាព ទេព វង្ស ស្ថិតនៅក្រុមទី១៨ ភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

មុនពេលកើតហេតុ គេឃើញម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០០២ ជិះដោយឈ្មោះ ថាច់ សារាម ភេទស្រី អាយុ៥៦ឆ្នាំ ស្នាក់នៅ ភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ក្នុងទិសដៅពី ជើងទៅត្បូង(ស្ទឹងហាវ-ព្រៃនប់) ក៏រថយន្តបុកពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ រីឯរថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុ កម្លាំងជំនាញបានវាស់វែង យកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ។ ចំណែកសាកសពត្រូវបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់