ព័ត៌មានជាតិ

រថយន្តដឹកដីបើកលឿន ដូចហោះបុកម៉ូតូ បណ្ដាលឲ្យក្មេងស្រីម្នាក់ ស្លាប់នឹងក្មេងប្រុសម្នាក់ រងរបួសបាក់ ខាងជើងខាងស្ដាំ

ភ្នំពេញ៖ រថយន្តយីឌុបដឹកដីបើកលឿន ដូចហោះបុកម៉ូតូ បណ្ដាលឲ្យ ក្មេងម្នាក់ស្លាប់ នឹងក្មេងប្រុសម្នាក់រងរបួស។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១នឹង៣០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ តាមកំណាត់ផ្លូ២១៧ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

បើតាមការរៀបរាប់ ពីម្ដាយក្មេងស្រី រងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់ ដែលត្រូរថយន្ដដឹកដី បុកឲ្យស្លាប់មានឈ្មោះ ហេន ម៉ារីយ៉ា អាយុ ១៣ ឆ្នាំ ជាសិស្សរៀន នៅអនុវិទ្យាល័យដង្កោ ថ្នាក់ទី ៧ នឹងកូនប្រុសម្នាក់ទៀត រងរបួសជើងខាងស្ដាំ ដែលមានឈ្មោះ ហេន សិរិសូនី អាយុ ៣ឆ្នាំ អ្នកទាំង២ មានទីលំនៅនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថាគេឃើញ ជនរងគ្រោះទាំង ២នាក់ បានជិះម៉ូតូម៉ាក លេត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ: 1FJ-0135 ដោយបើបរ ក្នុងទិសដៅពីជើង ទៅត្បូងលុះមកដល់ ចំណុចកើតហេតុស្រាប់តែ ត្រូវបានរថយន្ដដឹកដីម៉ាក ដុងហ្វេង (DONGFENG) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-7835 ដែលបើកបរដោយឈ្មោះ អៀមសារ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាអ្នកបើករថយន្ដដឹកដី ដែលស្នាក់នៅ ភូមិទ្រា ៣ សង្កាត់ស្ទឹងមាជ័យ ខណ្ឌមានជ័យ ហើយមានស្រុកកំណើត នៅភូមិ ចន្ថាខ ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង បានបើករថយន្ដបុក ពីក្រោយ ហើយខ្ទាតក្មេងស្រី ចូលក្រោមកង់រថយន្ដ កិនស្លាប់នៅនឹងកន្លែងតែម្ដង ចំណែកក្មេងប្រុសត្រូវបាន អ្នកជិតខាងជួយអូសចេញពី រថយន្ដទាន់ពេលហើយបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីពេទ្យ។

ចំណែកតៃកុងរថយន្ដ ត្រូវបានឃាត់ខ្លួនសួរនាំ នៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង ហើយយករថយន្ដ នឹងម៉ូតូ ព្រមទាំងតៃកុង រថយន្ដទៅចរាចរណ៍ផ្លូវគោក ក្រុងភ្នំពេញ ដើម្បីដោះស្រាយតាមនិតិវិច្បាប់។

តាមសម្ដីរបស់ប្រជាពលរដ្ឋ បានឲ្យដឹងថានៅតាមបណ្ដោយផ្លូវ ២១៧ រថយន្ដដឹកដីបើកលឿនៗ មិនគោរពអ្នកធ្វើដំណើរ តាមដងផ្លូវ ហើយជារឿយៗ រថយន្ដទាំងនោះតែងបង្កគ្រោះថ្នាក់ដល់អាយុជីវិតជាញឹកញាប់ ហើយចំពោះអាជ្ញាធរ ហាក់មិនអើពើទៅលើបញ្ហានេះ ឡើយតែងតែប្រងើយកន្ដើយ ជារឿយៗប្រជាពលរដ្ឋ តែងតែស្នើសុំឲ្យអាជ្ញារធរ មេត្តាជួយណែនាំដល់ក្រុមរថយន្ដដឹកដី ទាំងនោះផង។ តែហាក់បីដូចជាបានតែមួយចម្អិនកំពឹសតែប៉ុណ្ណោះ៕

//youtu.be/G6nIUYrYGvw

Capture

Capture1

Capture3

មតិយោបល់