ព័ត៌មានជាតិ

ជិះម៉ូតូលឿន បុកអ្នកដើរថ្មើរ រងរបួសធ្ងន់២នាក់!

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងអ្នកថ្មើរជើង បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៨និង២៥ នាទីយប់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣១-៣២ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីនេះកើតឡើងរវាងម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ កណ្តាល1Y – 8276 ជិះដោយឈ្មោះ សុខ ណា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ (កើតទៅលិច)តាមផ្លូវជាតិលេខ១។ លុះមកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយឈ្មោះ ស៊ុន ណារិន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលដើរឆ្លងកាត់ថ្នល់ទិសដៅពីត្បូងទៅជើង បណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងនាំយកម៉ូតូ មករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕

មតិយោបល់