ព័ត៌មានជាតិ

The View ជាតំបន់ជីងអាន និងសៀងហៃទី២ បើកលក់ជាផ្លូវការហើយនៅកម្ពុជា

ភ្នំពេញៈ ស្របពេលដែលទីផ្សារខុនដូ អាផាតាមិន និងឧស្សាហកម្មអចលនទ្រព្យ កំពុងមានកំណើនឡើងលឿនគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា The View Residence ដែលគេប្រដូចទៅនឹងតំបន់ជីងអាន ឬសៀងហៃ ប្រទេសចិន និងតំបន់តាអាន ប្រទេសតៃវ៉ាន់នោះ ឥឡូវនេះបានបើកលក់ជាផ្លូវការហើយ កាលពីរាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ ដោយមានប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ភ្ញៀវជាតិអន្តរជាតិជាច្រើននាក់ អញ្ជើញចូលរួមនៅផ្សាទំនើប Aeon។

លោក Joe Su ជា អ្នកគ្រប់គ្រងទូទៅ នៃគម្រោង The View Residence បានថ្លែងថា “ក្រុមហ៊ុនរបស់យើងខ្ញុំមានឈ្មោះថា Grand RichFortune ដែលជាក្រុមហ៊ុនតៃវ៉ាន់ និងជាក្រុមហ៊ុនអន្តរជាតិ ហើយក្រុមគ្រប់គ្រងបច្ចេសទេស តៃវ៉ាន់ ជប៉ុន និង កូរ៉េផងដែរ។ ប្រទេសកម្ពុជា ជាប្រទេសដែលស្រស់ស្អាត ប្រជាជនមានភាពរួសរាយ ហើយយើងពិតជាមានមោទនៈភាពខ្លាំងណាស់ ដែលបានមកធ្វើការនៅប្រទេសមួយនេះ។ យើងក៏សង្ឃឹមថា អាចបង្កើតឱកាសការងារកាន់តែច្រើននៅក្នុងក្រុងភ្នំពេញ ធ្វើឲ្យប្រទេសនេះកាន់តែរីកចម្រើន”

លោកបន្តថា បច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោក បានបែរទិសដៅមកសម្លឹងមើលប្រទេសទាំងឡាយដែលនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជា ជាប្រទេសមានការរីកចម្រើនខ្លាំងជាគេនៅក្នុងបណ្តាប្រទេសទាំងនេះ ពីព្រោះគេឃើញថា បីឆ្នាំជាប់គ្នាប្រទេសកម្ពុជា មាន GDP កើនឡើងដល់ទៅជាង៧%។ ព័ត៌មាននេះ បានធ្វើឲ្យពិភពលោក ចាប់អារម្មណ៍មកលើប្រទេសកម្ពុជា។ ភ្នំពេញ ជារាជធានី ដ៏ស្រស់ស្អាតរបស់កម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីមួយនេះ បានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ខ្ញុំជឿថា ក្រោយពី The View បានសាងស់រួចជាស្ថាពរ នឹងអាចធ្វើឲ្យប្រទេសនេះ កាន់តែស្រស់ស្អាតមួយកម្រិតថែមទៀត។ “ខ្ញុំជឿថា មានតំបន់ដ៏ល្អទើបអាចមានផ្ទះសម្បែងដ៏ល្អ ទើបអាចមានតម្លៃផ្ទះដ៏ល្អ ខ្ញុំសង្ឃឹមថា អនាគតទៅ អតិថិជនរបស់ខ្ញុំអាចសោយសុខជាមួយចំណូលខ្ពស់ពីការជួល Condo របស់ខ្ញុំ។ The View ចាប់ផ្តើមដំណើរការលក់ពីថ្ងៃនេះតទៅ ដោយលោកអ្នកអាចទៅទស្សនាផ្ទះគំរូមាននៅមហាវិថីម៉ៅសេទុង អាគារ UC Furniture”

គេបានប្រដូច The View មានទីតាំងនៅតំបន់បឹងកេងកង១ នៅលើកំណាត់ផ្លូវ៣៧០ ជាតំបន់មួយដ៏ល្អ នៅជុំវិញមានសាលារៀនជាតិ និងអន្តរជាតិ មន្ទីរពេទ្យ ស្ថានទូត និងជាទីតាំង ដែលសម្បូរដោយអភិជនរស់នៅ ប្រៀបបានដូចជាតំបន់ជីងអាន នៅទីក្រុងសៀងហៃ ប្រទេសចិន ក៏ដូចជាតំបន់តាអាន ប្រទេសតៃវ៉ាន់ ដែលជាតំបន់មានតម្លៃអចលនទ្រព្យខ្ពស់ និងជាតំបន់ដែលស័ក្តិសមរស់នៅបំផុត៕

photo_2016-05-22_16-59-11

មតិយោបល់