កណ្តាលៈ ហេតុការណ៍នេះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបន្ទាប់ពីយុវជនម្នាក់ជិះម៉ូតូលឿនខ្វះការប្រុងប្រយត្ន័បានជ្រុលទៅបុកបង្គោលថ្មពេញទំហឹង បណ្តាលឲ្យដួលបាក់កស្លាប់មួយរំពេច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ស្ថិតនៅតាមផ្លូវជាតិលេខ២១អា ក្នុងភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
សាកសពជនរងគ្រោះខាងលើមានឈ្មោះ ប៉ាច ប៉ុល ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅៗភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល បានបើកបរម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-3276 ធ្វើដំណើរពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ក៏បានជ្រុលដៃចង្កូតទៅបុកនឹងបង្គោលរបងថ្ម បណ្តាលឲ្យដួលបាក់កស្លាប់នៅកន្លែងកើតហេតុតែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្វាយរលំ បានចុះពិនិត្យ វាស់វែងកន្លែងកើតហេតុចប់សព្វគ្រប់ បានប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូក៏បានប្រគល់ឲ្យក្រុមគ្រួសារវិញផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់