អង់គ្លេសៈ នាយករដ្ឋមន្រ្តីលោស្រី Theresa May បានបញ្ជាឲ្យស៊ើបអង្កេតជាសាធារណៈ បន្ទាប់ករណីឆេះអគារ នៅភាគខាងលិចទីក្រុងឡុងដ៍ ម្ដុំផ្ទះល្វែង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧ នាក់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០១៧។
ចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងទុកថា អាចនឹងមានការកើនឡើង ខណៈក្រុមជួយសង្គ្រោះ កំពុងបន្តប្រតិបត្តិការខ្លួន ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតណាមួយ ពីគំនរអគារ ដែលស្ថិតនៅក្នុងតំបន់ North Kensington។
លោកស្រី May បាននិយាយថា «ប្រជាជននឹងទទួលបានចម្លើយថា មូលហេតុអ្វីខ្លះ ដែលបណ្ដាលឲ្យមានភ្លើងឆេះ រីករាលដាលយ៉ាងឆាប់រហ័សនេះ»។
សូមជំរាបដែរថា ករណីឆេះអគារ Grenfell កម្ពស់ ២៤ជាន់នេះ គឺមានជនរងគ្រោះ ៧៨ នាក់ បានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ក្នុងនោះ ១៨ នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕
មតិយោបល់