ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ បុរសម្នាក់បើកបររថយន្តហ្វត់មួយគ្រឿង បោះពួយយ៉ាងលឿនរួចក៏រេចង្កូតទៅបុក នឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យវៀចអស់មួយកង់រងការខូចខាតនៅមុខលេងរួច ត្រង់ចំណុច ក្បែរផ្សារហេងលី ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើម៉ាក ហ្វត់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ13 2-0818 ដែលបើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ២៧១ និងក្នុងល្បឿនលឿន ទិសដៅមកពីស្ពានអាកាស៧មករា ឆ្ពោះទៅស្តុបណូគា។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងឆ្វេងជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យវៀចអស់មួយកង់ និងរថយន្តបង្ករងការខូចខាតក្រពឹតកាង ដាច់ក្រឡេកង់ខាងមុខចំហៀងខាងស្ដាំទៅមុខលែង ប៉ុន្តែសំណាងល្អដែលមិនបង្កឲ្យមានអ្នករបួស។ ដោយឡែក អ្នកបើកបរហាក់ដូចជា មិនមានធំក្លិនស្រានោះទេ ហើយអ្នកបើកបររថយន្តបង្ក ក៏មិនបានបញ្ជាក់ប្រាប់ថា មកពីមូលហេតុអ្វីផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ភ្លាមៗ ធ្វើការរាយការណ៍ជូនសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ជាបន្តទៀត៕
មតិយោបល់