ព័ត៌មានជាតិ

សែនរន្ធត់! ដើរឆ្លងផ្លូវមិនប្រយត្ន័ ត្រូវរថយន្តក្រុងរបស់ក្រុមហ៊ុន ប្លូបឹស ដឹកអ្នកដំណើរបុកបត់ខ្លួនម្នាក់ស្លាប់មួយប៉ប្រិចភ្នែក

បន្ទាយមានជ័យ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ដើរឆ្លងផ្លូវមិនប្រយត្ន័ ក៏ត្រូវរថយន្តក្រុងរបស់ក្រុមហ៊ុន ប្លូបឹស ដឹកអ្នកដំណើរ បុកបត់ខ្លួនម្នាក់ស្លាប់យ៉ាងតុកស្លុកមួយប៉ប្រិចភ្នែក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនីតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តក្រុងរបស់ក្រុមហ៊ុន ប្លូបឹស ដឹកអ្នកដំណើរ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-8811 បើកបរក្នុងទិសដៅពីលិចមកកើត លុះដល់ចំណុចកើតហេតុ ក៏មានបុរសម្នាក់ បានដើរឆ្លងផ្លូវមិនប្រយត្ន័ ក៏ត្រូវរថយន្តខាងលើបុកស្លាប់ភ្លាមៗតែម្តង បន្ទាប់ពីបង្កហេតុហើយនោះរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន តែក៏ត្រូវសមត្ថកិច្ចដេញតាមចាប់បានតែម្តង៕

មតិយោបល់