ក្នុងជំនួបមិត្តភាពអន្តរជាតិ រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ ឆ្នាំ ជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម ១៧ ឆ្នាំ នឹងចាប់ផ្ដើមលក់ដំបុត្រពីថ្ងៃនេះតទៅរហូតដល់ថ្ងៃប្រកួត។ តម្លៃសំបុត្រមានពីរប្រភេទគឺតម្លៃ ១ម៉ឺនរៀលកន្លែងមានដំបូល និងតម្លៃ ៥ពាន់រៀលកន្លែងគ្មានដំបូល
សូមបញ្ជាក់ថា ការប្រកួតធ្វើឡើងនៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ នៅលើវាលស្មៅសិប្បន្មិមិត្តនៃពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦ ល្ងាច។ ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងគម្រប់ខួប ៥០ ឆ្នាំនៃទំនាក់ការទូតរវាងប្រទេសទាំង ២ កម្ពុជា វៀតណាម៕

មតិយោបល់