សៀមរាប៖ខេត្តសៀមរាបគឺជាខេត្តមួយដែលបានប្រមូលផ្តុំនូវទំនាមទំលាប់វប្បធម៌ប្រពៃណីជាច្រើនសម័យកាល និងបានធ្វើឲ្យមានលំហូរចូល នូវភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ គ្រប់ទិសទីប្រាង្គប្រាសាទ នានាក្នុងខេត្តសៀមរាប មិនតែប៉ុណ្ណោះភ្ញៀវជាតិនិងអន្តរជាតិបានកោតសរសើរយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តមឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានរៀបចុះកែលំអរសោភ័ណភាពក្រុងសៀមរាប ឲ្យក្លាយទៅជាខេត្តទេសចរណ៍គំរូក្នុងប្រទេស ។
ក្នុងនោះដែរទទឹមនឹងកំណើនភ្ញៀវទេសចរណ៍បានហែរគ្នាយ៉ាងប្រពាក់ប្រពូនដើម្បីមកទស្សនាទេសចរណ៍វប្បធម៌ ប្រពៃណីខ្មែរ ក៏គេសង្កេតឃើញមានការបំរើសេវាកម្មផ្លូវភេទ ជាច្រើនកន្លែង ដែលកំពុងតែធ្វើសកម្ម ភាពនៅក្នុងក្រុងសៀមរាប យ៉ាងព្រងើយដោយមិនមានការខ្លាចញញើតពីសំណាក់សមត្ថកិច្ចនោះឡើយ ជាហេតុធ្វើឲ្យបាត់បង់ប្រជាប្រិយភាព ដោយសារតែមានចរាចរណ៍ ទេសចរណ៍ផ្លូវភេទ ចំណែលោក សត ណាឌីស្នងការនគរបាលខេត្តសៀមរាបនិងអធិការក្រុងរួមទាំងប៉ុស្តិ៍រដ្ឋបាលមិនដឹងថាបានជ្រាបនូវទីតាំងការបើកឲ្យមានសេវាកម្មផ្លូវភេទដែរឬទេ ។
ទាក់ទិនទៅនឹងការលួចលាក់បំរើសេវាកម្មផ្លូវភេទក្នុងក្រុងសៀមរាបប្រជាពលរដ្ឋបានសំណូមពរឲ្យអភិបាលខេត្ត និង លោក សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ជួយលុបបំបាត់ទេសចរណ៍ផ្លូវភេទក្នុងក្រុងសៀមរាប នៅចំនុចផ្លូវ៣០ម៉ែត្រ ផ្លូវផ្សារញ៉ែរ និងផ្លូវវត្តរាជបូព៌ សរុប ៨ទីតាំង និងទប់ស្កាត់កុំឲ្យមានការ រីករាលដាលបន្ថែមទៀត ព្រោះខេត្តសៀរាបជាខេត្តគំរូនឹងជាមុខមាត់ ប្រទេស។
លោក ស៊ូ ផ្លាតុង អភិបាលក្រុងសៀមរាប បានឲ្យដឹងថា កន្លងមកលោកបាន ណែនាំឲ្យអធិការ និងប៉ុស្តិ៍រដ្ឋ ចុះបង្ក្រាបទីតាំងបើកសេវាកម្មផ្លូវភេទដែរ តែនៅតែមានជាបន្តបន្ទាប់ ដូច្នេះគោលការណ៍ គឺមិនឲ្យមានជាដាច់ខាតទេសចរណ៍ផ្លូវភេទក្នុងខេត្តសៀមរាបនោះទេ មិនថាជ្រកក្រោមផ្លាកម៉ាស្សា និងកោសជប់ ។ ចំណែក អ្នកស្រី ដួង ថាវី ប្រធានការិយាល័យ ប្រឆាំងកាជួញដូរមនុស្សនិការពារអនិកជន មិនអាចធ្វើការ ទំនាក់ទំនង សុំការបំភ្លឺជុំវិញ គោលការ ក៏ដូចជាវិធានការ ទប់ស្កាត់ការជួញដូរផ្លូវភេទ ៕
មតិយោបល់