ព័ត៌មានជាតិ

រថយន្តព្រះសង្ឃពន្លះគ្នាជាមួយរថយន្តដឹកទឹកកកសេះហោះ ខូចខាតយ៉ាងដំណំ

បន្ទាយមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចផ្លូវកែងហួសមុខវត្តប្រាសាទតេជោសំរោង ស្ថិតភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្ត១គ្រឿង ដឹកទឹកកក មានយីហោសេះហោះ អ្នកបើកឌឺដងគ្នាជាមួយរថយន្តម៉ាក ភីកអប់ បិតនិមិត្តសញ្ញា សាលាគណស្រុកថ្មពួក ដែលជារបស់ព្រះសង្ស បណ្ដាលឲ្យបុកចំពីមុខ តែសំណាងមិនមានអ្នករបួស។

ក្រោយកើតហេតុ៖ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់