ព័ត៌មានជាតិ

នារីមុខស្រស់ម្នាក់ ជាប់ជំពាក់និងគ្រឿងញៀន ត្រូវឃាត់ខ្លួនក្បែងម៉ុងខ្មោច នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: សមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចម៉ុងខ្មោចផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដកហូតបានវត្ថុតាងរួមមាន ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀន០១កំប្លេរ ដែកកេះ០១ នាម៉ោង១០ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ដា វី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ១៧១ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅ ដើម្បីចាត់ការតាមនីតិវិធី៕

photo_2016-05-22_21-11-17 photo_2016-05-22_21-11-18

មតិយោបល់