ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួន បុរសម្នាក់ ក្រោយរួមភេទជាមួយអនីតិជន កាលពី៣ឆ្នាំមុន

កណ្ដាល: សមត្ថកិច្ចអនុវត្តដីកាចាប់ខ្លួន នាវេលាម៉ោង៣និង១០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំនុចភូមិលេខ៣ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ បានធ្វើការឃាត់ខ្លួនឈ្មោះ ភី ស៊ីណា ហៅវង់ ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិលេខ២ ឃុំស្វាយរលំស្រុក ស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ដីការចាប់ខ្លួនក្នុងពីបទរួមភេទ ជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ
កើតហេតុថ្ងៃទី ខែកក្កដា ឆ្នាំ២០១៣ នៅចំនុចផ្ទះសំណាក់ក្រោយវត្តព្រែកសំរោង ក្រុងតាខ្មៅ។

សមត្ថកិច្ចបញ្ជាក់ថា ដីកាចុះថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៥ លេខ:៧១៤ដចខ របស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល បញ្ជូនមកអធិការដ្ឋាននគរស្រុកស្អាងដើម្បីបន្តនីតិវិធី៕

photo_2016-05-22_20-57-32 photo_2016-05-22_20-57-34 photo_2016-05-22_20-57-36

មតិយោបល់