ព័ត៌មានជាតិ

ព័ត៌មានបន្ថែមជុុវិញទារិកាអាយុ១ខួបកន្លះ ដែលត្រូវឪពុកជាជនជាតិថៃរំលោភ

ថៃៈ បន្ទាប់ពីប្តី ប្រពន្ធពីរនាក់ ដែលប្តីគឺជាជនជាតិថៃ និងប្រពន្ធគឺជាជនជាតិខ្មែរព្រមទាំងជាស្ត្រីមេម៉ាយកូនមួយ ត្រូវបានក្រុមតម្រួតថៃ ក្នុងខេត្តឆុនបុរី ឃាត់ខ្លួន កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦ ពីបទ ប្តីបានប្រព្រឹត្តករណីរំលោភសេពសន្ថវៈ ទៅលើទារិកាដែលត្រូវជាកូនចុង និងទើបតែមានអាយុ១ខួបកន្លះ រហូតធ្វើឲ្យរហែកប្រដាប់ភេទ ព្រមទាំងមានឈាមហូរឥតស្រាកផងដែរ ដោយស្ត្រីជាម្តាយជាប់ចោទ ពីបទ ធ្វើទារុណកម្មលើអ្នកដទៃ ដោយបានយកទឹកក្តៅទៅច្រកចូលមាត់ឲ្យកូនផឹករហូតបង្កឲ្យមានស្នាមដំបៅ ហើម និងពងបែកពេញមាត់ទារិកា។

បច្ចុប្បន្ន កុមារីដ៏កំសត់នេះត្រូវបានក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ក្នុងការព្យាបាល និងសង្គ្រោះដោយសារតែអការៈកុមារីនេះមានបញ្ហាជាច្រើនដូចជា បែកក្បាល បាក់ដៃម្ខាង បាក់ជើងទាំងសងខាង និងរលាកហើមបបូរមាត់ ។

រយៈពេលប៉ុន្មានថ្ងៃនេះកុមារីដ៏កំសត់នេះ ត្រូវបានប្រជាពលរដ្ឋដែលមានទាំងខ្មែរ និងថៃ បាននាំគ្នាទៅចោមរោមមើលដោយក្តីអាណិត ព្រមទាំងបានបរិច្ចាកជាថវិកាខ្លះៗក្នុងនោះក៏មានជាសម្ភារៈក្មេងលេងផង និងជាសម្លៀកបំពាក់ផងសម្រាប់ផ្តល់ឲ្យកុមារីរូបនេះ ដោយម្នាក់ៗបាននាំគ្នាដាក់ឈ្មោះឲ្យថា « ណងបៃបួ » ដែលប្រែជាភាសាខ្មែរ មានន័យថា កុមារស្លឹកឈូក ។ ហើយពួកគេក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀតដែលមានបំនងចង់ចូលរួមឧបត្ថម្ភសូមអញ្ជើញទំនាក់ទំនងទៅកាន់ មន្ទីរពេទ្យខេត្តឆុនបុរី ត្រង់អគារពិគ្រោះយោបល់ ជាន់ទី១ រាល់ពេលម៉ោងធ្វើការ៕

photo_2016-07-30_19-06-04

មតិយោបល់