ព័ត៌មានជាតិ

សូមជួយ Share រកសាច់ញាតិគាត់ផង! បុរសម្នាក់ ត្រូវរថយន្តមិនចាំម៉ាក បុកស្លាប់

ភ្នំពេញ: តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមិនចាំម៉ាក បុកម៉ូតូម៉ាកវ៉េវ ស្លាកលេខ ភ្នំពេញ 1CZ-0971 បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង តាមបណ្ដោយផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិព្រែកជីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ភ្លាមៗនោះ រថយន្តបង្ក បានបើកគេចខ្លួនបាត់ស្រមោល កើតហេតុនៅវេលាម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។

រហូតមកទល់ពេលនេះ ពុំទាន់រកឃើញសាច់ញាតិជនរងគ្រោះនោះទេ បើសិនមានបងប្អូនណា បាត់សមាជិកដូចរៀបរាប់ខាងលើ អាចទំនាក់ទំនងមកកាន់អធិការរដ្ឋាននគរបាលខណ្ឌដង្កោ៕

មតិយោបល់