ព័ត៌មានជាតិ

ដាច់ភ្លើង! សង្កាត់មួយចំនួនក្នុងខណ្ឌច្បារអំពៅនឹងដាច់ភ្លើងក្នុងថ្ងៃនេះ!

ភ្នំពេញ: តាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង១និង២៦នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីនៅ អនុស្ថានីយទី២ (GS2-F4A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីចំនុចគល់ស្ពានច្បារអំពៅខាងកើត សង្កាត់ច្បារអំពៅ រហូតដល់ រោងចក្រស្រាបៀរថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្ត អគ្គិសនីនេះដោយអនុគ្រោះ៕

មតិយោបល់