ការប្រកួតលីគកំពូលកម្ពុជាបានត្រលប់មកវិញ ក្នុងសប្តាហ៍ទី ១៣ ដោយក្រុម ណាហ្គាវើល និងត្រូវទទួលស្វាគមន៍ គិរីវង់សុខសែនជ័យ នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី ១៧ ខែ មិថុនា នេះ នាពហុកីឡដ្ឋានជាតិ ខណ:ដែល កាលពីប្រកួតជើងទី១ក្នុងលីគនៅក្នុងទឹកដីគិរីវង់សុខសែនជ័យ ភ្ញៀវ បានយកឈ្នះ ម្ចាស់ផ្ទះ ៣ទល់១ ម្តងមកហើយ ចុះល្ងាចនេះអាចបន្តឈ្នះទៀតទេ?
បើគិតត្រឹមសប្តាហ៍ទី ១៣ នេះ ក្រុមណាហ្គាវើលធ្វើបានល្អគ្រាន់បើ ដោយ ១២ ប្រកួតកន្លងមក ឈ្នះ ៦ ស្មើ ៤ និងចាញ់ ២ ដង កំពុងមាន ២២ ពិន្ទុក្នុងដៃស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ស្របពេលដែលក្រុម គិរីវង់សុខសែនជ័យ ប្រកួតបាន ១២ លើកដូចគ្នា មិនដែលឈ្នះទាល់តែសោះ ហើយស្មើ ២ និងចាញ់ ១០ ដង មាន ២ ពិន្ទុហើយស្ថិតនៅចំណាត់ថ្នាក់លេខ ១២ បាតតារាង។
ក្នុងជំនួប ៥ លើកចុងក្រោយនៃលីគកំពូលកម្ពុជា៖
ថ្ងៃទី ១៤ ឧសភា ២០១៧៖ គិរីវង់សុខសែនជ័យ ១-៣ ណាហ្គាវើល
ថ្ងៃទី ១៧ តុលា ២០១៥ ៖ គិរីវង់សុខសែនជ័យ ១-២ ណាហ្គាវើល
ថ្ងៃទី ០២ សីហា ២០១៥ ៖ ណាហ្គាវើល ៣-០ គិរីវង់សុខសែនជ័យ
ថ្ងៃទី ០៤ មិថុនា ២០១៤៖ ណាហ្គាវើល ៣-១ គិរីវង់សុខសែនជ័យ
ថ្ងៃទី ០២ កុម្ភៈ ២០១៤ ៖ គិរីវង់សុខសែនជ័យ ០-០ ណាហ្គាវើល


មតិយោបល់