ព័ត៌មានជាតិ

បង្ក្រាបបទល្មើសរក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន ត្រូវកម្លាំងកងរាជអាវុធហត្ថពីរខេត្ត ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់

កំពង់ឆ្នាំងៈ នៅវេលាម៉ោងប្រមាណ២០និង០០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដោយមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជឣាជ្ញា និងមានការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍មេបញ្ជាការ កម្លាំងកងរាជឣាវុធហត្ថខេត្តកំពង់ឆ្នាំង ចំនួន០៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ព្រំ ស៊ីណេ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ប្រើប្រាស់មធ្យោបាយ រថយន្តចំនួន០២គ្រឿង បានពន្លាតដែនសមត្ថកិច្ច សហការជាមួយកងរាជឣាវុធហត្ថខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសរក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ស្ថិតនៅចំណុចភូមិស្វាយចេកជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ។

១.ឈ្មោះ ហួយ ស្រីណាង ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិស្វាយចេកជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
២.ឈ្មោះ បូ បឿន ភេទប្រុស ឣាយុ៣៥ឆ្នាំ រស់នៅភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
៣.ឈ្មោះ សន សុផាត ភេទប្រុស ឣាយុ២៥ឆ្នាំ រស់នៅភូមិចំការចេកជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

វត្ថុតាងចាប់យករួមមាន៖
១.ថ្នាំញៀន (សង្ស័យម៉ាទឹកកក) ចំនួន០២កញ្ចប់ធំ និង០៣កញ្ចប់តូច ទម្ងន់១៥៨.៩១ក្រាម (ថ្លឹងទាំងថង់វេចខ្ចប់) ។
២.ទូរស័ព្ទដៃចំនួន០៤គ្រឿង ។
៣.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង ។
៤.ប្រាក់រៀលចំនួន៥០០.០០០(ហាសិបម៉ឺនរៀល) ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ការិយាល័យជំនាញបានកសាងនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ៕

មតិយោបល់