ព័ត៌មានជាតិ

ប្រទះឃើញសពស្ត្រីម្នាក់ ដេកស្លាប់ទាំងអាក្រាតកាយ នៅក្នុងផ្ទះសំណាក់ ពន្លឺពេជ្រ

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយ ដោយប្រទះឃើញនារីម្នាក់ដេកស្លាប់ទាំងអាក្រាតកាយនៅក្នុងបន្ទប់ផ្ទះសំណាក់យីហោពន្លឺពេជ្រ បន្ទប់លេខ៦៦ ជាន់ទី២ ស្ថិតនៅក្រុម៧ ផ្លូវលេខ៨៦ ផ្ទះលេខ៨៣B៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង៣និង៤៥នាទី ទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

សពនារីខាងលើពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ អាយុប្រហែលជាង២០ឆ្នាំ។

បើតាមការរៀបរាប់ពីមេការផ្ទះសំណាក់ខាងលើបានឲ្យដឹងថា នៅយប់ថ្ងៃទី២៧ វេលាម៉ោងប្រហែល១០យប់ មានបុរសម្នាក់អាយុជាង៣០ឆ្នាំបានជិះម៉ូតូឌុបនារីរងគ្រោះខាងលើមកជួលបន្ទប់ដេក លុះជិតភ្លឺជនសង្ស័យបានជិះម៉ូតូចេញតែម្នាក់ឯង មួយសន្ទុះក្រោយមកដោយពុំឃើញនារីដែលជាស្រីស្នេហ៍ចុះមកមានការសង្ស័យក៏បានឲ្យអ្នករៀបបន្ទប់ឡើងទៅមើលក៏ប្រទះឃើញនារីខាងលើដេកស្លាប់ទាំងអាក្រាតកាយបាត់ទៅហើយ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុភ្លាមៗនោះម្ចាស់ផ្ទះសំណាក់យីហោពន្លឺពេជ្របានដឹកសពនារីខាងលើមកកាន់ទីតម្កល់សពនៅវត្តស្ទឹងមានជ័យដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ

ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងតែស្រាវជ្រាវចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់