ភ្នំពេញៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ខឹងដូរលុយដុល្លារក្លែងក្លាយឲ្យ បានរករឿងឈ្លោះ ផ្អើលរត់ចែកជើងគ្នា សំណាងល្អសមត្ថកិច្ចទៅទាន់ ឃាត់ខ្លួនបានភ្លាមៗយកមកសាកសួរ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ២ នៅចំណុចផ្ទះប្តូរប្រាក់ ក្នុងភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជយ័ រាជនីភ្នំពេញ។
បើយោងតាមសម្តីជនដៃដល់ខាងលើ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ រូបគេបានយកប្រាក់ដុល្លារចំនួន១០០ដុល្លារអាមេរិក មកប្តូរយកលុយខ្មែរ ២ម៉ឺនរៀល ហើយម្ចាស់ផ្ទះប្តូរប្រាក់ខាងលើ បានអាប់លុយដុល្លារឲ្យវិញចំនួន៥០ដុល្លារ គឺក្រដាស២០ដុល្លារ ២សន្លឹក និងក្រដាស១០ដុល្លា១សន្លឹក ហើយក៏បានជិះម៉ូតូត្រលប់ទៅផ្ទះនៅឯកៀនស្វាយ។ ដោយមានកំហឹងខឹងអ្នកប្តូរប្រាក់ ដែលបានអាប់ដុល្លារ សែនខ្មោចមកឲ្យរូបគេ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ជនដៃដល់បានជិះម៉ូតូពីស្រុកកៀនស្វាយ ទៅរករឿងឈ្លោះដល់ផ្ទះអ្នកដូរលុយខាងលើ ដោយស្រែកថា អាប់លុយខ្មោចឲ្យអញ ឥទ្បូវអញមកដូរយកលុយហ្សិនវិញ ដែលហេតុការណ៍នេះ បានធ្វើមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរភ្លាមៗ នោះសមត្ថកិច្ចប៉ុស្តិនគរបាលចាក់អង្រែលើ បានចុះទៅដល់កន្លែកើតហេតុ ហើយក៏បាននាំខ្លួនជនដៃដល់មកសាកសួរ នៅប៉ុស្តិនគរបាលចាក់អង្រែលើ
ក្រោយមកកម្លាំងជំនាញ បានចុះឆែកកាំម៉ារ៉ាសុវត្ថភាពជាក់ស្តែង ដើម្បីឲ្យដឹងការពិតថា តើជនដៃដល់នោះធ្លាប់បានមកប្តូលុយ នៅផ្ទះខាងលើមែនឬក៏អត់ ខណៈដែលសមត្ថកិច្ចជំនាញ ខណ្ឌមានជយ័ បានឆែកកាំម៉ារ៉ាសុវត្ថភាពរបស់ម្ចាស់ផ្ទះ ប្តូរប្រាក់ខាងលើនោះ ក៏ឃើញរូបភាពជនខាងលើ បានយកលុយមកប្តូរពិតប្រាកដមែន។
សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ខាងលើមានឈ្មោះ ជា សុថា ស្នាក់នៅភូមិកោះប្រាក់ ឃុំកំពង់ធំស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរជាងកាត់កញ្ចក់ ចំណែកម្ចាស់ផ្ទះប្តូរប្រាក់ខាងលើ មានឈ្មោះតាំងសំរេចភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរប្តូរប្រាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ក្រោយពីធ្វើការសាកសួរភាគីទាំងសងខាងហើយនោះ ដោយមានការសម្របសម្រួលពីលោក ប៊ុត វណ្ណា នាយប៉ុស្តិរដ្ឋបាល សង្កាត់ចាក់អង្រែលើ បានឲ្យជនដៃដល់សំពះសំទោសម្ចាស់ផ្ទះដូរលុយ និងធ្វើកិច្ចសន្យាអប់រំដើម្បីបញ្ចប់រឿងហើយក៏បានអនុញ្ញាតិឲ្យជនដៃដល់ខាងលើវិលត្រលប់ទៅផ្ទះវិញផងដែរ៕
មតិយោបល់