ព័ត៌មានកីឡា

លទ្ធផលយ៉ាងសម្បើម! ក្រុម Sturm Graz យកឈ្នះម្ចាស់ផ្ទះ Holzhacker ១៥ទល់១

នេះគឺជាការប្រកួតដ៍ចាប់អារម្មណ៍មួយ នៅក្នុងជំនួបមិត្តភាពអន្តរជាតិ ដែលក្រុមម្ចាស់ផ្ទះ Holzhacker បានចាញ់ក្រុមភ្ញៀវ Sturm Graz ១ទល់១៥។

ជាការពិតណាស់ កម្រមានក្រុមណាមួយ ដែលអាចបញ្ចប់ការប្រកួត ក្នុងលទ្ធផលលើសពី ១០គ្រាប់ឡើយ។ ក៍ប៉ុន្តែ នៅក្នុងជំបួនមិត្តភាព កាលពីយប់មិញនេះ ក្រុម Sturm Graz បានបង្កើតនូវប្រវត្តិសាស្ត្រមួយ សម្រាប់ពួកគេ ក្នុងការយកឈ្នះក្រៅដីយ៉ាងច្រើនគ្រាប់បែបនេះ។ ១៥ គ្រាប់របស់ Sturm Graz រកបានដោយ កីឡាករ Hierlaender នៅនាទីទី៨, Zulechner ២គ្រាប់នៅនាទីទី ១៤ និង១៩, Rocher នាទីទី ២៧, Alar ២គ្រាប់នៅនាទីទី ៤៣ និង ៤៤, Potzmann នាទីទី ៤៧, Schmid ២គ្រាប់ នៅនាទីទី ៥២ និង ៦០, Schuetzenauer នាទីទី ៥៩, Koch ២គ្រាប់ នៅនាទីទី ៦៤ និង ៧៥, Amoah នៅនាទីទី ៦៦, Roenning Ovenstad នៅនាទីទី ៦៩ និងកីឡាករ Dobras នៅនាទីទី ៧២។ ចំណែកក្រុមម្ចាស់ផ្ទះ Holzhacker រកបានត្រឹម ១គ្រាប់ប៉ុណ្ណោះដោយការស៊ុតបាល់ ១១ម៉ែត្ររបស់កីឡាករ Pkankensteiner នៅនាទីទី ៨៤។

មតិយោបល់