បន្ទាយមានជ័យៈ នគរបាលព្រហ្មទណ្ឌនៃស្នងការខេត្តបន្ទាយមានជ័យ កំពុងតាមប្រមាញ់ចាប់ជនទុច្ចរិត ក្នុងការទិញលក់ក្បាលអ្នកតានៅស្រុកភ្នុំស្រុក នាពេលថ្មីៗនេះ យកមកផ្តន្ទាទោសតាមច្បាប់ ខណៈសំណុំរឿងនេះ កំពុងតែបែកធ្លាយ រំខាន់ដល់សមត្ថកិច្ច និងធ្វើឲ្យជនល្មើសដឹងខ្លួន។
លោក សិទិ្ធ ឡោះ ស្នងការរងកណ្តាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី៣០ កក្កដានេះថា ករណីនេះ នគរបាលយុត្តិធម៌កំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យជួញដូរក្បាលអ្នកតា ឲ្យបានទាំងសំបុក បន្ទាប់ពីនគរបាលការិយាល័យជំនាញរបស់លោកសហការជាមួយនគរបាលស្រុកភ្នុំ ធ្វើការដក់ហូត នៅព្រះកេសព្រះទម្ងន់២,២គីឡូក្រាមជាប្រភេទលង្ហិន និងសំរិទ្ធិ ពីប្រជាពលរដ្ឋឈ្មោះ ទុំ សណ្ដាន់ អាយុ ៤៩ឆ្នាំ ប្រពន្ធឈ្មោះ កែវ ចាន់រើន អាយុ៤៩ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ខាងត្បូងឃុំប៉ោយចារ្យ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ មិថុនា ២០១៦ ។
ពលរដ្ឋម្ចាស់ក្បាលអ្នកតាបានអះអាងថា ខ្លួនរើសបានថ្ម មួយដុំរាងដូចក្បាលអ្នកតា ដែលកប់ក្នុងដី ពេលគាត់យកគោទៅចង ខាងកើតសាលារៀន បឋមសិក្សា ត្រពាំងថ្ម ខាងកើតភូមិប្រហែល ៥០០ម៉ែត្រ កាលពីថ្ងៃទី២១ មិថុនា២០១៦ ហើយយកមកផ្ទះត្រូវឈ្មួញសុំទិញតម្លៃ ដល់៧ម៉ឺនបាត និង ១០០ដុល្លារ យកទៅបាត់ បាន២ថ្ងៃ ត្រូវនគរបាលហៅ សាកសួរ ដកហូតនៅប្រាក់ថៃចំនួន៥២០០០បាទ ដោយមានកំណត់ហេតុប្រគល់ទទួលយ៉ាងត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ ពីឈ្មោះ ទុំ សណ្តាន់ ជាមួយនគរបាល មិនបានធ្វើការឃាត់ខ្លួននោះទេ ដោយគ្រាន់តែឲ្យចូលរួមសហការផ្តល់ប្រាប់ពីឈ្មួញដែលមកទិញ។
តាមច្បាប់ ឈ្មោះ ទុំ សណ្តាន់ ពេលដែលរើសបានវត្ថុបុរាណ ដែលជាព្រលឹងជាតិ អត្តសញ្ញាណ ជាតិត្រូវប្រគល់ជូនសមត្ថកិច្ច ឫ អាជ្ញាធរ ដើម្បីបានការលើកទឹកចិត្ត តែបែរជាយកទៅលក់បន្តដខុសច្បាប់ទៅវិញ។ មកដល់ពេលនេះ មុខសញ្ញាដែលសមត្ថកិច្ចកំពុងតាមចាប់បានផ្លាស់ប្តូរ និងមិនដឹងយកវត្ថុបុរាណនោះរក្សា ទុកឫលក់បន្តដល់ណានោះទេ ។ បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ច ការទិញលក់វត្ថុបុរាណ ដោយមានរូបជាវត្ថុតាង ផងនោះ វាគឺជាលក្ខណះជួញដូរវត្ថុបុរាណ ដែលច្បាប់ហាមឃាត់។ម្យ៉ាងទៀតតាមការបង្ហាញបង្ហោះលើប្រព័ន្ធអេឡិចត្រូនិច្ច តាមរយះសារ ព័ត៌មាន និងហ្វេសបុក តើវាចំណេញសម្រាបសមត្ថកិច្ចឫជនល្មើស?៕


មតិយោបល់