សៀមរាបៈ លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ Post News ថា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា កម្លាំងនៃការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល បានធ្វើការល្បាតពួនស្ទាក់ ជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនក្មេងទំនើង ១៧ នាក់ នៅសង្កាត់០៤ធំៗ រួមមាន ៖សង្កាត់សាលាកំរើក, សង្កាត់ស្វាយដង្គុំ, សង្កាត់គោកចក, សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាប។
សមត្ថកិច្ច បានប្រមូលក្រុមក្មេងទំនើង នៅតាមសួនមាត់ស្ទឹង ម្តុំព្រះអង្គចេកព្រះអង្គចម សួនច្បារអ៊ុងអឿន (បុរីប្រិមប្រិយ៍) ចំនួន១៧នាក់ ក្នុងរួមមានស្រី០៣នាក់ (ភេទទីបី០២នាក់) ។
ក្រោយឃាត់សមត្ថកិច្ច បានរកឃើញសារធាតុញៀនលើមនុស្ស ០៥ នាក់ ស្រី០២នាក់ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីអនុវត្តតាមនីតិវិធីបន្ត រីឯ១២នាក់ទៀត សមត្ថកិច្ចបានធ្វើការអប់រំ និងឲ្យត្រលប់ទៅផ្ទះវិញ៕
មតិយោបល់