សៀបរាបៈ ជាក់ច្បាស់ណាស់ ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ពិតជាបានជ្រាបអំពីករណី បុគ្គលពេទ្យរបស់គ្លីនិកអង្គរសង់តេ ដែលបានធ្វើសកម្មភាពបៀតបៀនកេរ្ត៍ខ្មាស់ទៅលើអ្នកជំងឺ ជាក់ជាមិនខាន។ ក្រោយពីមានការផ្ទុះព័ត៌មាននេះជាបន្តបន្ទាប់រួចមក នៅថ្ងៃទី១៧ខែមិថុនា ម្សិលមិញនេះ គេសង្កេតឃើញភាគីខាងនារីរងគ្រោះដែលជាម្ចាស់គណនីឈ្មោះ Jum Teav Toch បានធ្វើការLive វីដេអូ ផ្ទុះប្រតិកម្មជាមួយនឹងម្ចាស់គណនីឈ្មោះ Keo Chilo ដែលបានធ្វើការផុសលាបពណ៌មកលើខ្លួន និងបានឲ្យបុគ្គលម្ចាស់គណនីឈ្មោះ Keo Chilo ដែលអះអាងថាខ្លួនជាបុគ្គលិកពេទ្យនៅក្នុងគ្លីនិក អង្គរសង់តេ ខាងលើនេះ ចេញមុខបកស្រាយនិងសូមទោសមកលើខ្លួនជាសាធារណៈ មុននឹងខ្លួនជាភាគីជនរងគ្រោះចុះទៅដល់មន្ទីរពេទ្យដល់សុំយកឯកសារប្រវត្តិរូបមកដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់។


ជាក់ស្តែងបើយោងតាមការបង្ហោះរបស់គណនីឈ្មោះ Keo Chilo បានសរសេរថា៖ ពេលនេះបានដឹងការពិតហើយថាករណីគ្រូពេទ្យនៅអង្គរសង់តេ ដែលបានគេចោទពីបទប្រទូស្ត កេរខ្មាស់ ។ ពីសន្តិសុខយាមប្រចាំការនៅអង្គរសង់តេនៅទីនេះបានអោយដឹងថា យប់កើតហេតុនោះ វ៉ាន់សុន នោះបានឈរ និយាលេងជាមួយគាត់នៅវេលាម៉ោង12:00am យប់ ថាមានអ្នកជំងឺស្រីម្នាក់បានសុំលេខទូរស័ព្ទគាត់ ទុកខលហៅអោយទៅជួយកំដរនៅពេលយប់ ហើយពេលនោះសន្តិសុខ បានប្រាប់ថាប្រយ័ត្នគេ ធ្វើ បាបយើង ហើយស៊ុន ក៏មិនបានចាប់អារម្មណ៍សំដីសន្តិសុខទេ ព្រោះគិតថា វាមិនអាចមានរឿងនឹងកើតឡើងទេ ។ ហើយដល់វេលាម៉ោ3យប់អ្នកជំងឺឈ្មោះទារស៊ីវហ្គិចនោះ បានខលអោយមកមើលនៅបន្ទប់លេខ16នៅជាន់ទី1ហើយពេលនោះអ្នកជំងឺឈ្មោះទារស៊ីវហ្គិចនោះបានអោយជួយច្របាច់ដៃ ជើង អោយគេ ហើយក៏អោយសំរាក នៅក្បែរចុងជើងគ្រែលើ ប៉ាអ៊ី ។ ហើយពេលនេះគេក៏បានលួតថតគ្រប់សកម្មភាព ពេលដែរវ៉ាន់ ស៊ុន នៅក្នុងបន្ទប់នឹង ហើយ ស៊ុន ក៏មិនដឹង ថាគេមានបំណង អាក្រក់លើខ្លួនដែរ ហើយខំធ្វើ ល្អ ទៅលើគេ តែគេ តបស្នងមកលើខ្លួនវិញចឹងសោះ។ ហើយចំពោះខ្លួនខ្ញុំផ្ទាល់ដែលជាអ្នកធ្វើការនឹងយាមវេនជាមួយវ៉ាន់ ស៊ុនខ្ញុំជឿជាក់លើគេថា គេជាមនុស្សល្អស្មោះត្រង់ ស្លូតបូត ហើយមិនគួរណាមកចាញ់បោគកលល្បិចជាប់អន្ទាក់របស់នារី នោះសោះព្រោះករណីវាដូជាបានរៀបចំទុកជាមុន ។ ពិព្រោះនៅក្លីនិកមានទូរស័ព្ទ លើតុ នឹងកណ្តឹងក៏មានហើយមានទូរស័ព្ទ ផ្ទាល់ខ្លួនទៀត ហេតុអ្វីនាងមិនចុចមក លេខបុគ្គលិកនៅខាងគ្រោមព្រោះនៅនឹងគេបានបិទលេខទូរស័ព្ទនឹងនៅលើជញ្ចាំងសំរាប់អោយទាក់ទងបុក្គលិកធ្វើការនៅខាងក្រោម ហើយបែរជាថតទុកគ្រប់សកម្មភាពទៅវិញ។មិនត្រឹមតែប៉ុណ្ណោះតែនាងស្លៀកខ្លីហើយហ៊ានខលហៅទៅពេទ្យប្រុស ទាំងកណ្តាលយប់ អោយមកមើលនាងទៀត។ ហើយហេតុ ការដែល នាងបានចោទ ប្រកាន់នឹងតាំងតែពីយប់ ម៉ោង3 ហើយព្រឹកឡើង សុំចេញទៅផ្ទះហើយដើរទៅ ទាំងញញឹម ទៅដល់ផ្ទះ ទើបតែ មកប្តឹងនៅវេលា ល្ងាច ថ្ងៃ15នឹងទៅវិញ ។ ហើយរឿងមួយទៀត អាចមានអ្នកចង់ អោយក្លីនិកអង្គរសង់តេ ខូចឈ្មោះក៏ថាបាន។ហើយ ខ្ញុំឆ្ងល់មិច មិនសុំលេខទូរស័ព្ទ បុគ្គលិកស្រីតែបែរ ជាសុំលេខ វ៉ាន់ស៊ុនដែរ ជា គិលានុបដ្ធាកប្រុស ទៅវិញអោយទៅកំដរ ទាំងកណ្តាលយប់ ។ សូមបងប្អូន ទាំងអស់ជួយពិចារណាផង?



ទស្សនាវីដេអូLive របស់នារីរងគ្រោះដែលជាម្ចាស់គណនីឈ្មោះ Jum Teav Toch ដែលមានប្រតិកម្មទៅលើម្ចាស់គណនីឈ្មោះ Keo Chilo ដូចខាងក្រោម៖
មិនតែប៉ុណ្ណោះក្រោយមកទៀត គេបានឃើញម្ចាស់គណនីមួយឈ្មោះ Sothean Lovefamily បានធ្វើការបង្ហោះជាសាធារណៈពាក់ពន្ធ័នឹងករណីខាងលើនេះផងដែរថា៖ ខ្ញុំឃើញរូបភាពនឹងហើយពិតជាទប់ទឹកភ្នែកមិនបានទេ ហើយពេលដែលស៊ុនបានខលមកព្រឹកមិញនេះនិយាយមិនបានយូរទេហើយម៉ាក់គេក៏បាននិយាយជាមួយខ្ញុំទាំងទឹកភ្នែកថាកូនគាត់មិនបានខុសទេ កូនខ្ញុំត្រង់ណាស់ ហើយក្នុងយប់នោះនាងនឹងបានអោយស៊ុននឹងនៅជាមួយនាងដេកកំដរនាងនៅខាងគ្រោមជើងគ្រែដែលនាងបានដេកហើយស៊ុនក៏បានដេកលើប៉ាអ៊ីទេហើយស្រីម្នាក់នឹងគេជាមនុស្សរោគចិត្តទេព្រោះបងស្រីគេបាននិយាយប្រាប់គាត់ថាកុំប្រកាន់នឹងប្អូនខ្ញុំអីគេមានជំងឺរោគចិត្ត ។ពេលបានលឺគាត់និយាយបែបនឹងហើយធ្វើអោយខ្ញុំទប់់ទឹកភ្នែកមិនចង់បាន ព្រោះដោយសារតែមនុស្សស្រីម្នាក់បានធ្វើអោយមនុស្សស្មោះត្រង់ល្អម្នាក់ខូចអនាគត់ដោយសារនាង។ ហើយខាងក្លីនិកអង្គរសង់តេ បើដឹងថានាងមានគំនិតរបៀប នេះក៏មិនទទួលយកដែរ។ ហើយក៏មិនដូចពាក្យដែលអ្នកកាសែតនិយាយបំភ្លើសដែរ៕

មតិយោបល់