ព័ត៌មានជាតិ

First News៖ Zoomer-X ប៉ះជាមួយម៉ូតូផ្សេងទៀតដួលចូលក្រោមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ កិនធ្លាយខួរយ៉ាងរន្ធត់!

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូបានបើកប៉ះគ្នា បណ្តាលឲ្យដួលចូលក្រោមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ពាក់ស្លាកលេខ រដ្ឋ37 3-0149 កិនធ្លាយខួរស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៥៥នាទី ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

មតិយោបល់