ព័ត៌មានជាតិ

រថយន្តចង្កូតស្តាំពេញនិយម សម្រាប់អ្នកធំ និងអ្នកមានទ្រព្យ នៅក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ នៅក្នុងខេត្តបន្ទាយមានជ័យរថយន្តចង្កូតស្តាំបាននិងកំពុងតែត្រូវប៉ាន់សំរាប់អ្នករកស៊ី ហើយក្លាយជារថយន្តដែលពេញនិយមបំផុតសំរាប់អ្នកមានបុណ្យស័ក្តិ និងអ្នកមានទ្រព្យសម្បត្តិ។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ គឺជាខេត្តគោលដៅដែលបើកឲ្យមានការនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀងរបស់ស្រុកមួយចំនួននៃខេត្តនេះ ខណៈរាជរដ្ឋាភិបាលបើកឲ្យមានការបង់ពន្ធរថយន្តដែលនៅសេសសល់។

ឆ្លៀតឱកាសនេះ ឈ្មួញដែលមានខ្នងបង្អែកគ្រាក់ៗបាននាំចូលរថយន្តចង្កូតស្តាំចូលមកក្នុងខេត្តទាំងយប់ទាំងថ្ងៃ ដោយទទួលបានការបើកភ្លើងខៀវពីមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័។ ហើយក្នុងនោះ ប្រភពបានបង្ហើបដែរថា កូនប្រុសនិងជំនួយរបស់លោកស្នងការខេត្តបន្ទាយមានជ័យក៏ជាឈ្មួញដ៏សកម្មក្នុងរឿងនេះផងដែរ។

បច្ចុប្បន្នរថយន្តចង្កូតស្តាំសេរីទំនើបទាំងនេះគេឃើញអ្នកជិះសុទ្ធតែជាមេទាហាន មេប៉ូលិស មេប៉េអឹម ឧកញ៉ា និងអ្នកមានទ្រព្យ ហើយកំពុងតែចរាចរណ៍ពាស់ពេញផ្ទៃខេត្តបន្ទាយមានជ័យ។

អភិបាលខេត្តបន្ទាយមានជ័យលោក សួនបវរ បានប្រាប់អង្គភាពPost Newsនៅព្រឹកថ្ងៃទី២៣ឧសភានេះថា រហូតមកទល់ថ្ងៃនេះលោកមិនទាន់បានទទួលរបាយការណ៍ ឬព័ត៌មានណាមួយពាក់ពន្ធ័នឹងករណីរថយន្តចង្កូតស្តាំនេះនៅឡើយទេ តែលោកនិងដាក់វិធានការទប់ស្កាត់ប្រសិនជាមានការនាំចូលមែន៕

photo_2016-05-23_09-07-27 photo_2016-05-23_09-07-26

មតិយោបល់