កំពង់ធំៈ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងអស់ទាំងស្រុង ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកពិនិត្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃត្រង់ទី២៧ ខែមករា ឆ្នាំ២០១៨ ភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះឆេះផ្ទះមួយខ្នងអស់ទាំងស្រុង ដែលមានទំហំ៧ម៉ែត្រ គុណនឹង៦ម៉ែត្រ ធ្វើអំពីឈើប្រក់សុីប្រូ មានម្ចាស់ផ្ទះឈ្មោះ អុឹម ស៊ុម ភេទស្រី អាយុ៧១ឆ្នាំ បណ្តាលឲ្យឆាបឆេះអស់ ឈើគ្រឿងផ្ទះ១គ្រឿងស្មើ១១គីប , កង់២គ្រឿង , ទូដាក់ខោអាវ១ និងសម្ភារៈមួយចំនួនទៀត។
ចំណែកមូលហេតុ បណ្តាលមកពីការធ្វេសប្រហែសភ្លើងចង្រ្កាន។
ករណីឆេះនេះ ពុំបង្ករគ្រោះថ្នាក់ដល់មនុស្សនិងរាលដាលដល់អ្នកជិតខាងនោះទេ ហើយភ្លាមៗនោះ រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋានមិនបានចេញពន្លត់ទេ មូលហេតុផ្លូវមានចម្ងាយ៥០គីឡូម៉ែត្រ ហើយលំបាក៕
មតិយោបល់