ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានាធិបតីហ្វីលីពីនថ្មី ប្តេជ្ញាថានឹងនាំមកនូវប្រយោជន៍សេដ្ឋកិច្ចដល់ជនក្រីក្រ

ហ្វីលីពីន: យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍បានឲ្យដឹងនៅថ្ងៃចន្ទនេះថា លោក Rodrigo Duterte ប្រធានាធិបតីជាប់ឆ្នោតដែលទើបឡើងកាន់អំណាចប្រទេសហ្វីលីពីន បាននិយាយថា លោកនឹងធ្វើឱ្យប្រាកដថា កំណើនសេដ្ឋកិច្ចនៅក្នុងរយៈពេលប្រាំមួយឆ្នាំក្រោយនេះ នឹងនាំមកនូវផលប្រយោជន៍ដល់ជនក្រីក្រ។

នៅក្នុងបទសម្ភាសមួយជាមួយកាសែតប្រចាំថ្ងៃ the Philippine Star របស់ប្រទេសហ្វីលីពីន លោក Duterte បាននិយាយថា រដ្ឋាភិបាលរបស់លោកត្រូវតែធ្វើឱ្យមានកំណើនសេដ្ឋកិច្ចរីកលូតលាស់បន្តទៅមុខ និងផ្តល់ប្រយោជន៍ដល់ជនក្រីក្រទាំងអស់គ្នាផងដែរ។

បើតាមអាជ្ញាធរស្ថិតិរបស់ប្រទេសនេះ បានរាយការណ៍ឲ្យដឹងថា ប្រទេសហ្វីលីពីនបានអួតនឹងមានកំណើន ៦,៩ ភាគរយនៅក្នុងត្រីមាសដំបូងដើមឆ្នាំនេះ។

ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថា លោកប្រធានាធិបតីថ្មីរូបនេះ គួរតែពង្រីកគម្លាតរវាងអ្នកមានមួយចំនួនតូចនិងមហាជនងាយរងគ្រោះ ដែលជួបប្រទះការលំបាកជារៀងរាល់ថ្ងៃ ដើម្បីរក្សារាងកាយនិងព្រលឹងគ្នា ពោលគឺត្រូវធ្វើឲ្យមានតុល្យភាពរវាងអ្នកមាននិងអ្នកក្រ កុំឲ្យឃ្លាតឆ្ងាយពីគ្នាខ្លាំងពេក។

បើយោងតាមរដ្ឋលេខាធិការហិរញ្ញវត្ថុ លោក Carlos Dominguez បានលើកឡើងថា អត្រាភាពក្រីក្រនៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ជាង ២៥ ភាគរយនៃចំនួនប្រជាជនជាង ១០០លាននាក់។

លោក Dominguez បាននិយាយបន្តថា រដ្ឋាភិបាលរបស់លោក Duterte នឹងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវកំណើនជាបន្តនិងការរួមបញ្ចូលបន្ថែមទៀតថា ប្រជាជននឹងមានអារម្មណ៍ជឿងជាក់និងទុកចិត្តមកលើរដ្ឋាភិបាលថ្មីនេះ ជាពិសេសវិស័យបាត់បង់ឱកាសនៃសង្គម។

លោកបន្តថា យើងត្រូវតែរកវិធីដើម្បីធ្វើឱ្យកំណើនសេដ្ឋកិច្ចពិតជាបានផ្តល់ផលប្រយោជន៍សម្រាប់អ្នកក្រីក្រ៕

duterte

មតិយោបល់