ព័ត៌មានជាតិ

ពិធីបុណ្យសិតព្រះពុទ្ធបដិមា និងរាប់បាតព្រះសង្ឃ១០៨អង្គក្នុងសង្កាត់សំរោង

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២២ឧសភាលោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសិតព្រះពុទ្ធបដិមា និងរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គក្នុង មន្ទីរពេទ្យព្រះសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នងភូមិគ្រួស សង្កាត់សំរោងខណ្ឌ ព្រែកព្នៅ។

ពុទ្ធសាសនិកជាច្រើនលើពិភពលោកនិយមកសាងព្រះពុទ្ធរូបឡើង ដើម្បីរំលឹកគុណ តំណាងព្រះសម្មាសម្ពុធ និងទុកជាទីសក្ការះបូជា។ តាមពុទ្ធឱវាទបានចែងថា អ្នកកសាង ព្រះពុទ្ធបដិមាពីស៊ីម៉ង់ទទួលបានអនិសង្ឃ១៥កប្ប,ស្ពាន៣៥កប្ប, ប្រាក់៤៥កប្ប, មាសនិង សំរិទ្ធ៥៥កប្ប។
ព្រះពុទ្ធបដិមាដែលត្រូវកសាងពេលនេះមានព្រះភ្នែន២ម៉១តឹក កំពស់២ម៉១តឹក តួអង្គព្រះសិអារ្យមេត្រីមានព្រះភ្នែន៩តឹក កំពស់៩តឹក។ ចំពោះថវិកាដែលត្រូវចំណាយក្នុងការសាងសង់នេះមានចំនួន៧ម៉ឺន ៥ពាន់ ៧រយដុល្លារ ។

លោកប៉ា សុជាតិវង្ស មានប្រសាសន៏ថា ពិធីបុណ្យសិតព្រះពុទ្ធរូប និងរាប់បាត្រព្រះសង្ឃនាពេលនេះ គឹមិនត្រឹមតែបានឆ្លុះបញ្ចាំង ឲ្យឃើញពីជំនឿ និង៥ការគោរពប្រណបត័ដ៏ជា្រលជ្រៅរបស់យើងទាំងអស់គ្នាចំពោះព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព និងការគាំទ្ររបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសវិស័យព្រះពុទ្ធសាសនាតាម រយៈការបរិច្ចាគទានដ៏សប្បុរស ដើម្បីកសាងនូវសមិទ្ធផលនានាទុកជាប្រយោជន៍ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ កាយវិការ និងសកម្មភាពមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លានេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានចំពោះការចែករំលែកសំរាប់ការកសាងសង្គមមួយប្រកបដោយសុខសន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍន៍។

លោកបន្តថា ចំពោះការសាងសង់មន្ទីរពេទ្យព្រះសង្ឃ និងសមិទ្ធផលនានាក្នុងមន្ទីរពេទ្យនេះ គឺទីដ៏សំខាន់ចំពោះព្រះសង្ឃ និងត្រូវចាត់ទុកជាធម្មទានដ៏ធំក្នុងជំ នឿនៃព្រះពុទ្ធសាសនា។

ពីព្រោះមណ្ឌលនេះនឹងក្លាយជាមន្ទីរពេទ្យព្រះសង្ឃដំបូងក្នុង សម័យកាលបច្ចុប្បន្ន សំរាប់ផ្តល់សេវាសុខភាពសាធារណៈជូនព្រះថេរានុថេរៈ គ្រប់ព្រះ អង្គដែលមានអាពាធអាចនិមន្តមកពីគ្រប់ទិសទី ដើម្បីសម្រាកព្យាបាលដោយមិនគិតថ្លៃ និងដាច់ដោយឡែកពីអ្នកជំងឺជាគ្រហស្ថ។
លោកបន្តទៀតថា និរន្តរភាពនិងប្រសិទ្ធភាពនៃការ ផ្តល់សេវាព្យាបាលរបស់មន្ទីរពេទ្យគឺជារឿងសំខាន់៕

photo_2016-05-23_09-16-35 photo_2016-05-23_09-16-34 photo_2016-05-23_09-16-31 photo_2016-05-23_09-16-32 photo_2016-05-23_09-16-34 (2) photo_2016-05-23_09-16-36 (2) photo_2016-05-23_09-16-36 photo_2016-05-23_09-16-33

មតិយោបល់