ព័ត៌មានជាតិ

បង្ក្រាបទីតាំងសិប្បកម្មគ្មានច្បាប់មួយកន្លែងឃាត់ខ្លួន មនុស្ស៣នាក់

សៀមរាប: សមត្ថកិច្ចចម្រុះបានធ្វើសកម្មភាពបង្ក្រាបទីតាំងរក្សាទុកឈើ និងសិប្ប កម្មកែច្នៃឈើពុំមានច្បាប់ ទម្លាប់ត្រឹមត្រូវស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកម្រើក ក្រុង-ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ ប្រកបទៅដោយផ្លែផ្កា។

ក្នុងការបង្ក្រាបទីតាំងខាងលើនេះ មានការដឹកនាំកម្លាំងដោយលោក ផេង សំណាងព្រះរាជអាជ្ញារងអមសាលាដំបងខេត្ត លោក យឹម ស៊ីវ៉ូន ប្រធានរដ្ឋបាលព្រៃឈើសង្កាត់សៀមរាប និងលោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការចូលរួមពីលោកមេភូមិតាវៀន និងមន្ត្រីជាច្រើនរូបទៀតបាន ធ្វើសកម្មភាពចុះបង្ក្រាបរោង សិប្បកម្ម និងទីតាំងរក្សាទុក ឈើមិនមានច្បាប់ស្ថិតនៅក្នុង ភូមិតាវៀន សង្កាត់សាលាកម្រើក ក្រុង-ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលសេដ្ឋកិច្ច បានឲ្យដឹងថា នៅ ពេលដែលសមត្ថកិច្ចចម្រុះ បើកប្រតិបត្តិការបង្ក្រាបទីតាំង សិប្បកម្មកែច្នៃឈើ របស់ឈ្មោះ ត្រាំង វ៉ាន់គ្រឿ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាមបានរក្សាទុក ឈើប្រណីតជាច្រើនម៉ែត្រគូបរួមទាំងគ្រឿងសង្ហារឹមផងដែរ។ នៅក្នុងសកម្មភាពបង្ក្រាបសិប្បកម្មជនជាតិ វៀតណាមនោះ គឺបានឃាត់ខ្លួនជន ជាតិវៀតណាមបានចំនួន០៣នាក់ ទៀត និងបានធ្វើការរឹបអូសឈើទាំងនោះយកទៅរក្សាទុកនៅរដ្ឋព្រៃឈើសង្កាត់សៀមរាប រួមទាំងរបស់របរកែច្នៃមួយចំនួនទៀត។ ចំណែកមនុស្សត្រូវបានយកមកសួរនាំផងដែរ៕

បង្ក្រាបសិប្បកម្ម

បង្ក្រាបសិប្បកម្ម

បង្ក្រាបសិប្បកម្ម

មតិយោបល់