ព័ត៌មានជាតិ

ស៊ីឈ្នួលលក់គ្រឿងញៀនឲ្យគេត្រូវជាប់អន្ទាក់សមត្ថកិច្ច

ភ្នំពេញៈ កម្លាំងនគរបាលនៃអធិការនគរបាលខណ្ឌដូនពេញបានចុះបង្រ្កាបជនជួញដូរគ្រឿងញៀនម្នាក់ ជាមួយវត្ថុតាងថ្នាំញៀន៧០កញ្ចប់ កាលពីវេលាម៉ោង១៣និង២០នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខក្តាន់ពីរ ផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

មន្ត្រីនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ជនស្ស័យដែលឃាត់ខ្លួននេះឈ្មោះរ៉ាន់ សៅ ហៅឡេវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដត្រូវបានដកហូតវត្ថុតាងថ្នាំញៀនចំនួន៧០កញ្ចប់។

មន្ត្រីនគរបាលខណ្ឌដូនពេញបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លូនជសង្ស័យរូបនោះ គឺកម្លាំងនគរបាលផ្នែកជំនាញ នៃអធិការខណ្ឌដូនពេញបានចេញល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីពួនស្ទាក់ទប់ស្កាត់រាលបទល្មើសផ្សេងដោយអនុវត្តតាមការណែនាំរបស់អភិបាលខណ្ឌដូនពេញលោក គួច ចំរើន និងជាពិសេសទៀតលោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលចណ្ឌដូនពេញដែលបែងចែកឲ្យកម្លាំងនគរបាលតាមបណ្តាប៉ុស្តិ៍ទាំងអស់ ត្រូវទ្រោលសភាពការណ៍ចេញពួនស្ទាក់គ្រប់រូបភាព ដើម្បីបង្រ្កាបនិងទប់ស្កាត់រាល់បទល្មើសឲ្យទាន់សភាពកាណ៍ ដូច្នេះហើយនៅវេលាកើតហេតុកម្លាំងនគរបាលបានទទួលព័ត៌មានសង្ងាត់ថា មានជនសង្ស័យម្នាក់កំពុងតែជួញដូរនៅចំណុចកើតហេតុនោះ ក៏កម្លាំងចុះទៅដល់ឃើញជាក់ស្តែងក៏ឃាត់ជនសង្ស័យរូបនោះ ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនបញ្ជូនមកអធិការនគរបាលខណ្ឌដូនពេញសួរនាំរកមេក្លោងធំបន្តទៀត។

ជនសង្ស័យដែលត្រូវបានកម្លាំងជំនាញឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀននោះបានសារភាពថា ចំពោះគ្រឿងញៀនដែលខ្លួនលក់នេះ គឺឈ្មោះស៊ែង ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបញ្ជាឲ្យរូបគេលក់ឲ្យហើយពេលដែលលក់អស់ទើបឈ្មោះស៊ែង នោះនិងឲ្យលុយថ្លៃឈ្នួលលក់ក្នុងតំលៃ១៥ម៉ឺនរៀលមកខ្លួនគេ។

ជនសង្ស័យរូបនោះបានបន្តទៀតថា សកម្មភាពដែលរូបគេបានស៊ីឈ្នួលលក់ថ្នាំឲ្យគេ ដើម្បីប្រាក់ឈ្នួលតិចតួចនេះ គឺរូបគេបានធ្វើបែបនេះចំនួន០៣លើកមកហើយ ដែលបានកម្លាំងសមត្ថកិច្ចបង្រ្កាបរូបគេបាននេះ។

បច្ចុប្បន្ន ជនសង្ស័យកំពុងតែកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតីវិធីនៃច្បាប់។ ចំណែកមេក្លោងធំឈ្មោះស៊ែង នោះកម្លាំងជំនាញកំពុងតែស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីបោសសំអាត់ឲ្យអស់៕

photo_2016-05-23_09-42-40 photo_2016-05-23_09-42-38

មតិយោបល់