ព័ត៌មានជាតិ

ឃាត់ខ្លួនស្ទាវ៥នាក់ ពាក់ពន្ធ័នឹងករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន

កំពង់ឆ្នាំង: ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលក្រុងកំពង់ឆ្នាំ សហការជាមួយនគរបាលសង្កាត់កំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនពាក់ពន្ធ័នឹងករណីចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៥៥នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើ ទី១មានឈ្មោះ ម៉ាត់ អ៊ុលវី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ,ទី២ឈ្មោះ សឿន ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ,ទី៣ឈ្មោះ ម៉ន ភារ៉េន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ,ទី៤ឈ្មោះ សំណាង សេងឌី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ និងជនសង្ស័យទី៥ឈ្មោះ យូ ឡង់ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិអណ្ដូងច្រុះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។

ក្នុងនោះដែរសមត្ថកិច្ចធ្វើការដកហូតបាន ម៉ាទឹកកក៤កញ្ចប់ ក្នុងនោះមានកញ្ចប់ធំ១តូច៣, ម៉ូតូចំនួន២គ្រឿង,ទូរសព្ទ៣គ្រឿង,លុយខ្មែរ៩ម៉ឺនរៀល និងសម្ភារ:ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន៕

មតិយោបល់