ព័ត៌មានជាតិ

Update៖ ឆេះឃ្លាំងស្តុកស្ករកៅស៊ូ ដាប់ប័រមីន ផ្អើលអស់ទាំងក្រុងភ្នំពេញ

ភ្នំពេញ: អគ្គិភ័យមួយ បានឆាបឆេះឃ្កាំងស្តុកស្ករកៅស៊ូ ដាប់ប័រមីន បណ្តាលឲ្យខូតខាតស្ករកៅស៊ូមួយចំនួន និងឆេះឃ្លាំងផ្នែកខាងលើ ស្រុតដំបូលរងការខូចខាតផងដែរ។

អគ្គិភ័យនេះបានឆាបឆេះកាលពីវេលាម៉ោង១១និង១៥នាទី ថ្ងៃត្រង់ទី១៩ ខែមិថុនាឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ អំពូលនៅក្នុងឃ្លាំងខាងលើភ្លឹបភ្លែតៗ មួយសន្ទុះក្រោយមកក៏មានផ្សែងហុយយ៉ាងខ្មួរខ្មាញ់ឡើងតែម្តង។ ភ្លាមៗបន្ទាប់ពីកើតហេតុមិនមានការរាយការណ៍លម្អិតអំពីការខូចខាតស្ករកៅស៊ូនិងសម្ភារ:ដែលខូចខាតថាគិតជាទឹកប្រាក់អស់ប៉ុន្នាននោះទេ ដោយគ្រាន់តែដឹងថា ខូចខាតអស់មួយចំនួន និងមានការឆាបឆេះផ្នែកជាន់ខាងលើបណ្តាលឲ្យស្រុតដំបូលឃ្លាំងផងដែរ។

ចំពោះករណីខាងលើសមត្ថកិច្ចសន្និដ្ឋានថាបណ្តាលមកពីទុស្សេខ្សែភ្លើងទើបបណ្តាលឲ្យឆេះបែបនេះ។ ក្នុងនោះដែរក៏មានការអន្តរាគមន៍ពីសំណាក់រថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន៩រថយន្តទើបរលត់ទៅវិញជាស្ថាពរ៕

//youtu.be/yTPYAs95YuU

មតិយោបល់