ព័ត៌មានជាតិ

ក្មេងទំនើង២ក្រុមជិះម៉ូតូដេញកាប់ប្រហារគ្នាយ៉ាងអាណាធិបតេយ្យ

ភ្នំពេញៈ ក្មេងទំនើង១ក្រុមជិះម៉ូតូមានគ្នា៣នាក់ ដេញកាប់ប្រហារលើភាគីម្ខាងទៀតដូចក្នុងរឿងចិនហុងកុង បង្កឲ្យមានភាពអាណាធិបតេយ្យ តាមដងផ្លូវសាធារណៈ នៅចំណុចស្តប់កម្ពុជាក្រោម ក្រោយទីស្តីការគណៈរដ្ឋមន្ត្រី ផ្លូវ១២៨ កែងនឹងផ្លូវ១០៩ ក្នុងខណ្ឌ៧មករា។

ប្រភពឲ្យថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ឧសភា ដែលបង្កឡើងដោយភាគីជនបង្កមានគ្នា៣នាក់ ជិះម៉ូតូហង់ដាសេ១២៥ មិនចាំផ្លាកលេខ ព្យាយាមដេញកាប់ប្រហារទៅលើភាគីខាងជនរងគ្រោះមានគ្នា៣នាក់ ជិះម៉ូតូអាយខុន ស្លាកលេខ ភ្នំពេញ1w 8104 តែសំណាងល្អដោយជនរងគ្រោះជិះយករួចខ្លួនទាន់ពេល គ្រាន់តែភ័យលោះព្រលឹងបន្តិចប៉ុណ្ណោះ។

បច្ចុប្បន្ន ជនរងគ្រោះទាំង៣នាក់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍មនោរម្យ៕

photo_2016-05-23_10-37-32 photo_2016-05-23_10-37-31 photo_2016-05-23_10-37-31 (2) photo_2016-05-23_10-37-29 photo_2016-05-23_10-37-30 photo_2016-05-23_10-37-33 photo_2016-05-23_10-37-37

មតិយោបល់