ព័ត៌មានជាតិ

FIFA 14 នៅលើ Windows Phone ចេញ​ហើយ​!

​ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​និយម​លេង​ហ្គេម​បាល់ទាត់​បាន​មក​ដល់​ហើយ នៅពេលនេះ FIFA 14 សម្រាប់ Windows Phone ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ដោយ​អ្នកប្រើប្រាស់​អាច​លេង​បាន​យ៉ាង​សប្បាយរីករាយ​។​

fifa-14

​កាលពី​ចុងឆ្នាំ ២០១៣ ហ្គេម FIFA 14 បាន​ចេញ​សម្រាប់​ប្រព័ន្ធ​ដំណើរការ iOS និង Android ប៉ុន្តែ​សម្រាប់ Windows Phone ពុំ​មាន​នោះ​ទេ ទើបតែ​ពេលនេះ ត្រូវបាន​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​។​

FIFA 14 ថ្មី​នេះ មាន​កីឡាករ​រហូតដល់​ទៅ ១៦.០០០​នាក់ និង ៣៤ Leagues​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា FIFA 14 អាច​លេង​បាន​នៅ​លើ​ប្រព័ន្ធ​ដំណើរការ Windows Phone 8 ដែលមាន RAM ទំហំ 1GB៕​

មតិយោបល់