ព័ត៌មានជាតិ

ប្រាប់ថាទុកមាត់ស៊ីបាយទៅ! ចេះដឹងរឿងប្រពន្ធគេមានសាហាយគេមិនខ្វល់បែរជាផ្ទុះហិង្សារទាញពូថៅកាប់ត្រូវសមត្ថកិច្ចចាប់ខ្លួន

តាកែវៈ លោក ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាស បានប្រាប់Post News ថា មានករណីមនុស្សឃាតមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ចេះដឹងរឿងគ្រួសារគេ ទៅប្រាប់គេថាប្រពន្ធមានសាហាយ តែត្រូវភាគីម្ខាងទៀតតបមកវិញថា ទុកមាត់ស៊ីបាយ ក៏បង្កើតជាទំនាស់ផ្ទុះហិង្សារទាញពូថៅកាប់ទៅលើម៉ូតូគេខ្ទេចទៀត ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួន។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកប្បាស(គ) ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ ទេព វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកភាគីខាងជនរងគ្រោះមានឈ្មោះ ប៉ែន ផល ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា។ សម្ភារៈខូចខាតម៉ូតូមួយគ្រឿង។

បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ករណីមនុស្សឃាត បណ្តាលមកពី ជនសង្ស័យបានដើរទៅផ្ទះជនរងគ្រោះ រួចនិយាយថា ប្រពន្ធរបស់ជនរងគ្រោះមានសាហាយ តែជនរងគ្រោះបានប្រាប់ថា មិនបាច់និយាយទេ ទុកមាត់ស៊ីបាយទៅ ទើបឈានទៅដល់ការទាស់សម្តីគ្នាបន្តិចបន្តួច ស្រាប់តែជនសង្ស័យបានយកពូថៅពីផ្ទះរបស់ខ្លួនមកកាប់ម៉ូតូជនរងគ្រោះរួមទាំងឡើងលើផ្ទះទៅកាប់ជនរងគ្រោះថែមទៀត តែឡើងបានពាក់កណ្តាលកាំជណ្តើរ ក៏ត្រូវសមត្ថកិច្ចមកដល់ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់