ព័ត៌មានជាតិ

ឥណ្ឌា​៖ បេសកកម្ម​លើ​ភព​អង្គារ​នឹង​បន្ត​រយៈពេល ៣៣​ថ្ងៃ​ទៀត​

ញ៉ូ​ដេលី ៖ អង្គការ​ស្រាវជ្រាវ​ផ្នែក​អវកាស​របស់​ប្រទេស​ឥណ្ឌា (ISRO) បានឲ្យដឹងថា សម្រាប់​ការ​បំពេញបេសកកម្ម នៅ​លើ​ដង​តារាវិថី​នៃ​ភព​ព្រះ​អង្គារ​របស់ខ្លួន ដែល​មាន​រយៈ​ចម្ងាយ ៩​លាន​គីឡូម៉ែត្រ​នោះ នឹង​ត្រូវ​បន្ត​បេសកកម្ម​រយៈពេល ៣៣​ថ្ងៃ​ទៀត​។​

ISRO បាន​ចេញផ្សាយ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​ថា “​បេសកកម្ម​លើ​ដង​តារាវិថី នៃ​ភព​ព្រះ​អង្គារ (MOM) គឺ​វា​គ្រាន់តែ​មាន​រយៈ​ចម្ងាយ​ប្រមាណ ៩​លាន​គីឡូម៉ែត្រ​ពី​ភព​ក្រហម​នោះ ប៉ុណ្ណោះ​ទេ ហើយ​បើ​គិត​ពី​ភពផែនដី​វិញ​នោះ មាន​រយៈ​ចម្ងាយ​រហូតដល់​១៨៩​លាន​គីឡូម៉ែត្រ​ឯណោះ​” ។​

​កាលពីដើម​ខែ​នេះ ឥណ្ឌា​បាន​បញ្ជូន​អ្នក​អវកាស​ដែល​ចេញពី ISRO ដើម្បី​បំពេញ​បេសកកម្ម នៅ​លើ​ដង​តារា​វិថី និង​បន្ត​ឆ្ពោះទៅកាន់ ភព​ព្រះ​អង្គារ​តាម​ផែនការ ដែល​បាន​គ្រោងទុក ។ បើ​តាម​អង្គការ​ខាងលើ បានបញ្ជាក់​ថា សម្រាប់​គម្រោង​ស្រាវជ្រាវ​នេះដែរ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៧៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។​
​តាម​ផែនការ​របស់​ក្រុម​អ្នក​អវកាស​យានិក ដែល​ស្ថិតនៅ​គន្លង នៃ​ដង​តារា​វិថី បានបញ្ជាក់​ថា ផែនការ នៃ​ការ​ឡើងដល់​ភព​ព្រះ​អង្គារ​នោះ នឹង​អាច​រហូតដល់​ថ្ងៃទី​២៤ ខែ​កញ្ញា​ខាង​មុខ ៕​
mars-mission_350_082614054110

មតិយោបល់