ព័ត៌មានជាតិ

ក្មេង​វ័យ​ជំទង់​ពីរ​នាក់​ជាប់ចោទ​ពី​បទ​វាយដំ​លើ​មនុស្ស​ចាស់​នៅ​ចំណត់​រថយន្ត​

​យោង​តាម​គេហទំព័រ yourjewishnews បានឲ្យដឹងថា តាមរ​បារណ៍​របស់​ប៉ូលិស​នៅ​ក្នុងរ​ដ្ឋ Pennsylvania សហរដ្ឋ​អា​មេ​រិច មាន ក្មេង​វ័យ​ជំទង់​ពីរ​នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​វាយដំ​លើ​មនុស្ស​ចាស់​នៅ​កន្លែង​ចំណត់​រថយន្ត​។​

​ក្មេង​ជំទង់​ទាំង​ពីរ​នាក់​ដែល​មាន​អាយុ ១៧ ឆ្នាំ​ត្រូវបាន​ប៉ូលិស​ចោទប្រកាន់​ប្រើ​អំពើហឹង្សា​ទៅលើ​មនុស្សចាស់​ដែល​មានវ័​យ ៦៥ ឆ្នាំ​ក្នុង​ជម្លោះ​នៅ​កន្លែង​ចត​រថយន្ត ប៉ុន្តែ ពួកគេ​ទាំង​ពីរ​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​នោះទេ ព្រោះ​ស្ថិតនៅ​ក្នុង​វ័យ​អ​និតិ​ជន​។
redpolicelights_e1289616666514
​ហេតុការណ៍​បាន​កើតឡើង​នៅ​ថ្ងៃ​សុក្រ​ពេល​ល្ងាច​ម៉ោង ២ ដែល​សកម្មភាព​នោះ​ត្រូវបាន​ចាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព ប៉ូលិស​បាន​បន្ត​ទៀត​ថា​ក្មេង​ជំទង់​នោះ​បាន​វាយដំ​គាត់​ដោយ​ប្រើ​មែកឈី និង​ដាល់​គាត់​ពេញទំហឹង​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​ក្មេង​ទាំង​ពីរ​នាក់​នោះ​បាន​រត់គេច​ខ្លួន​មុនពេល​ប៉ូលិស​ទៅ​ដល់ ប៉ុន្តែ​ត្រូវ​គេ​កំណត់​អត្តសញ្ញាណ​បាន​ដោយសារ​សាក្សី​នៅ​ទីនោះ និង​តាមរយៈ​វីដេអូ​។​
​ក្មេង​ទាំង​ពីរ​នោះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​អំពើហឹង្សា និង​ប្រព្រឹត្ត​ខុស​គន្លង​ធម៌​ទៅលើ​មនុស្ស​ចាស់​៕

មតិយោបល់