ព័ត៌មានជាតិ

នារីម្នាក់រងរបួសធ្ងន់ រថយន្ត៣គ្រឿងរងការខូចខាត

ភ្នំពេញ: នារីម្នាក់រងរបួសធ្ងន់ និងរថយន្តចំនួន៣គ្រឿងរងការខូចខាតដោយសាគ្រោះថ្នាក់ចរាចរណ៍។
ឧប្បទ្ទវហេតុនេះបានកើតឡើងកាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីង ខាងត្បូង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AK-8695 បើកបរតាមផ្លូវបេតុងក្នុងបុរីប៊ុនហួរ ទិសដៅពីជើងទៅត្បូង ហើយបានឈប់មួយភ្លែត ដើម្បីដាក់ឱ្យនារីរគ្រោះ ចុះពីរថយន្ត លុះនាងចុះរួចហើយ ដើរបានបន្តិចកំពុងតែឈរខណ:នោះរថយន្តរយែថយក្រោយតែដោយសាផ្លូវទាល់រយែថយមិនកើតក៏ជាន់ហ្គាទៅមុខបន្តិចក៏ជ្រុលទៅបុកធុងទឹកកកនិងជណ្តើរផ្ទះប្រជាពលរដ្ឋ ហើយមិនជាយ៉ាងម៉េចរថយន្តបានរេមកស្តាំដៃហើយមានល្បឿនយ៉ាងលឿនទៅបុកនារីរគ្រោះខ្ទាតរងរបួសក្បាលហើយកៀរ រះរថយន្តម៉ាកBMW ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2D- 2112 ដែលម្ចាស់ចតនៅស្ងៀមនៅមុខផ្ទះរងការខូចខាតផ្នែកខាងក្រោយមិនត្រឹមតែប៉ុណ្ណោះរថយន្តបង្ក មិនបានបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2A- 2204 ដែលម្ចាស់ចតចោលនៅខាងមុខផ្ទះបណ្តាលឱ្យរងការខូចខាតទ្វាររថយន្តផ្នែកខាងឆ្វេងយ៉ាងដំណំហើយរថយន្តបង្ក ក៏រងការខូចខាតយ៉ាងដំណំទាំងខាងមុខនិងខាងក្រោយផងដែរ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះត្រូវប្រជាពលរដ្ឋសង្ស័យថាអ្នកបើករថយន្តខាងលើចេះបើកស្ទើភ្លើងហើយទើបបានជាបុករះគ្មានត្រាប្រណីដូច្នេះ។

ក្រោយពេលកើតហេតុភ្លាមៗនារីរងគ្រោះត្រូវដឹកទៅសង្គ្រោះនៅមន្ទីពេទ្យចំណែករថយន្តដែលរងការខូចខាតទាំង២គ្រឿងគឺម៉ាកBMWនិងរថយន្តម៉ាកកាមរីត្រូវបាដំណាងភាគីខាងរថយន្តហាយឡែនឌ័រចេញថ្លៃការខូចខាតដោយឡែកអ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ៕

//youtu.be/CyZl4HTNfmo

មតិយោបល់