បាត់ដំបងៈ កាលពីថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២១ម៉ោង១១និង២០នាទី មានករណីអំពើលួចមានស្ថានទម្ងន់ ទោស (ឆក់កាបូប) មួយកើតឡើងនៅចំណុចក្រុមទី១៩ ភូមិកំពង់ក្របីសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីនេះបង្ក ដោយជនសង័្សយមានគ្នាចំនួន០២នាក់ បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះឈ្មោះ ហែម សុខអៀង ភេទស្រី អាយុ ២២ ឆ្នាំ មានទីលំនៅភូមិទួល តាឯកសង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សម្ភារៈបាត់បងរួមមាន៖ – កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០១, -ប្រាក់រៀលចំនួន ៩០,០០០រៀល (ប្រាំបួនម៉ឺនរៀល)
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១ សន្លឹក ។
ក្រោយកើតហេតុ និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការ សម្របសម្រួលលើ នីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៥និង ០០នាទី លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនៃអធិការ ដ្ឋាននគរ បាលក្រុង បាត់ដំបង បានដឹកនាំធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងគឺ៖
១-ឈ្មោះ សឺម សីហា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបង ។
២-ឈ្មោះ រស់ សុផានិត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិចុងឆ្ដោរឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
សម្ភារៈដកហូតរួមមាន៖ -ម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២០ ចំនួន០១គ្រឿង ដែលជិះធ្វើសកម្មភាព,-មួកសុវត្តិភាព ពណ៌ខ្មៅចំនួន ០១,-ស្បែកជើងផ្ទាត់ម៉ាកខេមបូពណ៍ខៀវ ចំនួន០១គូរ ។
នៅចំពោះការសាកសួររបស់សមត្ថកិច្ច ជនសង័្សយទាំងពីរនាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់កាបូបរបស់ជនរងគ្រោះ នៅចំណុចខាងលើពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នគរបាលក្រុងបាត់ដំបង បានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់